សេចក្តីថ្លែងការណ៍រួមនៃកិច្ច​ប្រជុំ​ BRICS លើក​ឡើង​ពី​បញ្ហាក្តៅគគុកជា​បន្តបន្ទាប់

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែតុលា ក្នុងកិច្ចប្រជុំកំពូល BRICS ដែលប្រព្រឹត្តទៅនៅទីក្រុង Kazan ប្រទេសរុស្ស៊ី មេដឹកនាំនៃប្រទេសជាសមាជិក បានអនុម័តលើសេចក្តីថ្លែងការណ៍រួមដែលបានវាយតម្លៃជាទូទៅ អំពីស្ថានភាពពិភពលោក ក៏ដូចជាគោលដៅរយៈពេលវែងរបស់ក្រុម។

យោងតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំនៃបណ្តាប្រទេសបានកំណត់ច្បាស់នូវលក្ខណៈវិនិច្ឆ័យនិងបទប្បញ្ញត្តិទាក់ទងនឹងបញ្ជីប្រទេសជាដៃគូ ហើយបានស្វាគមន៍ការយកចិត្តទុកដាក់ពីបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូងចំពោះ BRICS ។ សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ ពីតួនាទីរបស់ឧបករណ៍ស្តង់ដារក្នុងការជំរុញពាណិជ្ជកម្ម និងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពន្ធដារ ដើម្បីកសាងប្រព័ន្ធពន្ធអន្តរជាតិឲ្យកាន់តែជឿនលឿន ស្ថិរភាព និងមានប្រសិទ្ធភាពជាង។

សេចក្តីថ្លែងការណ៍រួមនៃកិច្ច​ប្រជុំ​ BRICS លើក​ឡើង​ពី​បញ្ហាក្តៅគគុកជា​បន្តបន្ទាប់ - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤។ រូបថត៖ ANI/TTXVN

សេចក្តីថ្លែងការណ៍រួមក៏បានលើកឡើងថា បណ្តាមេដឹកនាំបានសង្កត់ធ្ងន់លើតម្រូវការធ្វើកំណែទម្រង់និម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសាកល ដោយធានាបាននូវសមាហរណកម្មកាន់តែច្រើន និងយុត្តិធម៌សម្រាប់ប្រទេសជាសមាជិក។ សេចក្តីថ្លែងការណ៍រួមក៏បានបង្ហាញពីការព្រួយបារម្ភអំពីភាពតានតឹងនៅមជ្ឈិមបូព៌ា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ការបង្កាទប់ស្កាត់ជំងឺរាតត្បាត និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ