ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម |
សេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាទ្វេភាគី បញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជានយោបាយ សេដ្ឋកិច្ច ការពារជាតិ - សន្តិសុខនិងច្បាប់។ លើសពីនេះទៅទៀត នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានពិភាក្សាលើវិស័យជាច្រើន ដូចជា៖ ពលកម្ម អប់រំ ការជួបប្រាស្រ័យវប្បធម៌ និងទេសចរណ៍។
យ៉ាងណាមិញ ភាគីទាំងពីរបានឯកភាព បន្តយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល សម្រាប់អង្គការសង្គមនិងអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសមាគមមិត្តភាពនិងធុរកិច្ចដើម្បីបង្កើនការផ្លាស់ប្តូរនិងសម្របសម្រួលគ្នា រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ទេសចរណ៍និងវប្បធម៌។
ភាគីទាំងពីរក៏បានសម្តែងនូវការពេញចិត្ត ចំពោះភាពជាដៃគូយុទ្ធសាស្ត្រល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងឥតឈប់ឈរ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើគ្រប់វិស័យ៕