សងគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារនៅបារាំង

Chia sẻ

(VOVworld) –​ នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls
 បានឲ្យដឹងថា៖ ប្រទេសនេះនឹង រៀបចំពិធីបុណ្យសពជា
តិក្នុងអំឡុង ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ កក្កដា តទៅទៀត
ចំពោះជនរង គ្រោះទាំងអស់ក្នុងការវាយប្រហារភេរវកម្ម
ដ៏បង្ហូរឈាមនៅទីក្រុង Nice នាថ្ងៃទី ១៤ កក្កដា កន្លង
ទៅ។ ក្រៅពីនោះ រដ្ឋាភិបាលបារាំងក៏បានឲ្យដឹងថែម
ទៀតថា៖ គំរោងច្បាប់បង្កើនសិទ្ធិ សំរាប់កំលាំងប៉ូលីស
នឹងត្រូវបានដាក់ជូនឡើងរដ្ឋសភានៃប្រទេសនេះនា
សប្តាហ៍ខាងមុខ។ 

សងគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារនៅបារាំង  - ảnh 1
សងគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារនៅបារាំង (Image: VNA)


(VOVworld) –​ នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls បានឲ្យដឹងថា៖ ប្រទេសនេះ
នឹង រៀបចំពិធីបុណ្យសពជាតិក្នុងអំឡុង ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ កក្កដា តទៅទៀត
ចំពោះជនរង គ្រោះទាំងអស់ក្នុងការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមនៅទីក្រុង Nice
នាថ្ងៃទី ១៤ កក្កដា កន្លងទៅ។ ក្រៅពីនោះ រដ្ឋាភិបាលបារាំងក៏បានឲ្យដឹងថែមទៀត
ថា៖ គំរោងច្បាប់បង្កើនសិទ្ធិ សំរាប់កំលាំងប៉ូលីសនឹងត្រូវបានដាក់ជូនឡើងរដ្ឋសភា
នៃប្រទេសនេះនាសប្តាហ៍ខាងមុខ។

        នាថ្ងៃទី ១៥ កក្កដា ថ្នាក់ដឹកនាំបណ្ដាប្រទេសអារ៉ាប់នៅឈូងសមុទ្រពេក្យនិង
ប្រទេស អាស៊ីជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារនេះ។ ប្រទេសជា
សមាជិកក្រុម ប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពេក្យ (GCC) ចំនួន ៦
 បានចេញសេចក្តីថ្លែងការ ណ៍រួមថ្កោលទោសទង្វើភេរវកម្ម ព្រមទាំង សម្តែងនូវ
ចំណមសាមគ្គីភាពជាមួយប្រទេស បារាំង។  នាថ្ងៃដដែល ប្រធានរដ្ឋចិន លោក
Xi Jinping បានដំណើរការចរចារតាមទូរស័ព្ទ ជាមួយសមភាគីបារាំង លោក
 Francois Hollande សំដៅសម្តែងការរំលែកទុកដ៏ជ្រាលជ្រៅ ដល់គ្រួសារជនរង
គ្រោះក្នុងការវាយប្រហារនៅទីក្រុង Nice ទន្ទឹមនឹងនោះ ឲ្យដឹងថែមទៀត ថា៖
ប្រទេសចិនជានិច្ចកាលស្មាក្រកៀកស្មាជាមួយបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹង
លទ្ធិភេរវ កម្ម។ នាថ្ងៃទី ១៥ កក្កដា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
 នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក  Nguyen Xuan Phuc និងរដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើរសាររំលែកទុកដល់
ប្រធានាធិបតីនិងរដ្ឋាភិបាលបារាំង ផងដែរ។

ថ្លែងមតិនៅខាងក្រៅសន្និសីទជាន់ខ្ពស់ ASEM លើកទី ១១ នៅម៉ុងហ្គីលី
អធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងថា៖ ប្រទេសនេះ
នឹងរួមដំណើរជាមួយ បារាំងក្នុងការប្រយុទ្ធជាមួយលទ្ធិភេរវកម្ម។ ពីម៉ូស្គូ
ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin បានផ្ញើរសាររំលែកទុកដល់សម
ភាគីបារាំង ហើយសន្យាថា៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រ តិបត្តិការយ៉ាង
ជិតស្និតជាមួយបារាំងប្រឆាំងនឹងលទ្ធិភេរវកម្ម៕​

ប្រតិកម្មទៅវិញ