សុក្រិតមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួល​សម្រាប់ការអភិវឌ្ឍ

Chia sẻ
(VOVWORLD) - ផ្លូវហូជីមិញបានតភ្ជាប់ចរាចរណ៍កាត់បន្ថយបន្ទុកលើផ្លូវជាតិលេខ ១ ព្រមទាំងបានបើកលំហសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់តំបន់ដែលជួបការលំបាកជាច្រើននៅភាគខាងលិចនៃប្រទេសជាតិ។
សុក្រិតមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួល​សម្រាប់ការអភិវឌ្ឍ - ảnh 1សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ (រូបថត៖ quochoi.vn)

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ នារសៀលថ្ងៃទី៦ មិថុនា នៅទីក្រុងហាណូយ សមាជិករដ្ឋសភាបានធ្វើការពិភាក្សាស្ដីពីស្ថានការណ៍អនុវត្តន៍ និងផែនការអនុវត្តគម្រោងផ្លូវហូជីមិញដំណាក់កាលបន្ត។មតិភាគច្រើនបានវាយតម្លៃថា គម្រោងផ្លូវហូជីមិញដែលបានអនុវត្តបានជួយពង្រីកប្រសិទ្ធភាពនៃខ្សែផ្លូវ។ ផែនការពាក់ព័ន្ធនានាជាច្រើនត្រូវបានបង្កើត អនុម័ត និងអនុវត្តន៍បានជួយសម្រួលដល់មូលដ្ឋាននានាអនុវត្តន៍គុណសម្បត្តិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅតាមបណ្ដោយផ្លូវ បង្កើតលំហសម្រាប់ការរៀបចំឡើងវិញនូវប្រព័ន្ធទីក្រុង ឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម ពាណិជ្ជកម្ម និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ផ្លូវហូជីមិញបានតភ្ជាប់ចរាចរណ៍កាត់បន្ថយបន្ទុកលើផ្លូវជាតិលេខ ១ ព្រមទាំងបានបើកលំហសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់តំបន់ដែលជួបការលំបាកជាច្រើននៅភាគខាងលិចនៃប្រទេសជាតិ។ នាបច្ចុប្បន្ន គម្រោងនេះមានផ្នែកតិចតូចប៉ុណ្ណោះដែលមិនទាន់សម្រេចរួចរាល់ឡើយ ប៉ុន្តែមានទីតាំងនៅក្នុងតំបន់លំបាកពិសេស។ ដូច្នេះ សមាជិករដ្ឋសភាបានស្នើឱ្យរដ្ឋាភិបាលពិចារណាផ្ទេរប្រគល់មូលនិធិសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចរួចរាល់កំណត់ផ្លូវនៅសល់នៃគម្រោងផ្លូវហូជីមិញ សំដៅធានាគោលដៅជំរុញតម្រូវការនៃខឿនសេដ្ឋកិច្ច។       នារសៀលថ្ងៃដដែល សមាជិករដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ