សក្តានុពលសម្រាប់ការទូទាត់តាមអ៊ិនធឺរណែតនៅតែមានសក្តានុពលជាច្រើន |
ក្របខ័ណ្ឌគតិយុត្តិពេញលេញសម្រាប់ធនាគារឌីជីថល ព្រមទាំង យុទ្ធសាស្ត្រវិនិយោគសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៃគ្រឹះហិរញ្ញវត្ថុគឺយឺតយ៉ាវនិងមិនព្រមៗគ្នា និងកំហិតអំពីធនធានមនុស្សលើវិស័យ បច្ចេកវិទ្យាព័ត៌មានក្នុងការអភិវឌ្ឍធនាគារឌីជីថល បាន និងកំពុងធ្វើឱ្យការធ្វើឌីជីថលសម្រាប់ផ្នែកធនាគារប្រឈមនឹងបញ្ហាជាច្រើន។
យោងតាមការសិក្សាស្រាវជ្រាវរបស់ធនាគាររដ្ឋ វៀតណាមនៅតាមធនាគារពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថាការធ្វើឌីជីថលជួយឱ្យធនាគារសន្សំប្រាក់រហូតដល់ ៦០-៧០% នៃថ្លៃសេវាកម្ម។ នៅពេលដែលការធ្វើ ឌីជីថលត្រូវបានអនុវត្តន៍នោះ ធនាគារមាននិន្នាការអភិក្រមយ៉ាងស៊ីជម្រៅជាមួយសេវាកម្មធនាគារឌីជីថលថែមទៀត។ លោក Pham Xuan Hung ប្រធានគណៈកម្មាធិការស្រាវជ្រាវនិងសម្របសម្រួលគោលការណ៍ត្រួតពិនិត្យ នៃគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុជាតិបានមានប្រសាសន៍ថាវាចាំបាច់ត្រូវសុក្រិតក្របខ័ណ្ឌច្បាប់ស្តីពីធនាគារឌីជីថលឲ្យបានឆាប់ៗផងដែរ៕