សុក្រិតការកសាងមុខតំណែងការងារ ដើម្បីធ្វើកំណែទម្រង់ប្រាក់បៀវត្សរ៍; កំណត់​បានលេខកូដអត្តសញ្ញាណ ១០០% សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស

Chia sẻ
(VOVWORLD) - អង្គភាពរដ្ឋបាលមានចំនួន ៨៦៦ មុខតំណែង អង្គភាពអាជីពមានចំនួន ៦១៥ មុខតំណែង និងមន្ត្រីថ្នាក់ឃុំ និងកម្មាភិបាលថ្នាក់ឃុំមានចំនួន ១៧ មុខតំណែង។ លទ្ធផលនេះនឹងធានាការអនុវត្តសមកាលកម្ម និងទូលំទូលាយ ការទូទាត់ប្រាក់បៀវត្សរ៍ស្របតាមមុខតំណែងការងារនៅក្នុងប្រព័ន្ធស្ថាប័នរដ្ឋ។
សុក្រិតការកសាងមុខតំណែងការងារ ដើម្បីធ្វើកំណែទម្រង់ប្រាក់បៀវត្សរ៍; កំណត់​បានលេខកូដអត្តសញ្ញាណ ១០០% សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស - ảnh 1រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra (រូបថត៖ quochoi.vn)

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាម នីតិកាលទី១៥ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅសាលប្រជុំ Dien Hong  សមាជិកសភាបានធ្វើការសួរដេញដោលសមាជិករដ្ឋាភិបាលស្ដីពីបញ្ហានានាលើវិស័យយុត្តិធម៌ កិច្ចការផ្ទៃក្នុង សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អធិការកិច្ច តុលាការ អយ្យការ និងសវនកម្ម។

ពាក់ព័ន្ធនឹងការកសាងមុខតំណែងការងារ ដើម្បីធ្វើកំណែទម្រង់ប្រាក់បៀវត្សរ៍ដោយសំដៅលើការកសាងមុខតំណែងការងារសម្រាប់កំណែទម្រង់ប្រាក់បៀវត្សរ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានសុក្រិតបញ្ជីមុខតំណែងការងាររួចរាល់ហើយ។ តាមនោះ អង្គភាពរដ្ឋបាលមានចំនួន ៨៦៦ មុខតំណែង អង្គភាពអាជីពមានចំនួន ៦១៥ មុខតំណែង និងមន្ត្រីថ្នាក់ឃុំ និងកម្មាភិបាលថ្នាក់ឃុំមានចំនួន ១៧ មុខតំណែង។ លទ្ធផលនេះនឹងធានាការអនុវត្តសមកាលកម្ម និងទូលំទូលាយ ការទូទាត់ប្រាក់បៀវត្សរ៍ស្របតាមមុខតំណែងការងារនៅក្នុងប្រព័ន្ធស្ថាប័នរដ្ឋ។

ដើម្បីបើកប្រាក់បៀវត្សរ៍តាមមុខតំណែងការងារអាចឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ប្រាក់បៀវត្សរ៍ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំក្រោយលោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖

“ក្រសួងនឹងធ្វើជាសេនាធិការជូនរដ្ឋាភិបាល និងគណៈកម្មាធិការដឹកនាំស្តីពីមុខតំណែងការងារ ដើម្បីអនុវត្តន៍ឱ្យបានទាន់ពេលវេលានៅពេលខាងមុខ។ ប្រការនេះនឹងរួមចំណែលអនុវត្តន៍ផែនការ កំណែទម្រង់ប្រាក់បៀវត្សរ៍ដែលរដ្ឋសភានឹងសម្រេចចិត្តក្នុងសម័យប្រជុំនេះផងដែរ”។

ពាក់ព័ន្ធនឹងដំណោះស្រាយផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលមិនទាន់មានកន្លែងស្នាក់នៅ និងឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីធានាបាននូវសិទ្ធិជាពលរដ្ឋពេញលេញនោះ ក្នុងសម័យសួរដេញដោល រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថាប័ននេះបានកំណត់លេខកូដអត្តសញ្ញាណ ទាំង ១០០% ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ចំពោះប្រជាសាស្រ្តពិសេសមួយចំនួនដូចជា៖ កូនកាត់ ជនគ្មានសញ្ជាតិដើមឬជនមិនទាន់មានលិខិតស្នាម ក្រសួងនគរបាលចំបាច់ត្រូវកំណត់យ៉ាងច្បាស់លាស់ដើម្បីវាយតម្លៃផងដែរ៕

ប្រតិកម្មទៅវិញ