សកម្មភាពអំណសាទរមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ២៥៦១

Chia sẻ
(VOVworld)-នាថ្ងៃទី៣ឧសភា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅជូនពរ ព្រះតេជគុណ Thich Thanh Sam ប្រធានគណៈលេខាក្រុមប្រឹក្សាមជ្ឈឹមសមាគម ពុទ្ធសាសនាវៀតណាមនិងក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ខេត្ត Bac Ninh ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ២៥៦១ និងឆ្នាំសកល ២០១៧។
សកម្មភាពអំណសាទរមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ២៥៦១ - ảnh 1 រូបថតៈ Trần Huyền- Phạm Phong/VOV

លោក Tran Thanh Man បានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ ព្រះតេជគុណច្រើនអង្គនិងសាសនិកនានាបានរួមចំណែកដ៏ធំធេងសម្រាប់ការបោះ ឆ្នោតសមាជិកសភា ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ព្រមទាំងទទួលស្គាល់ ចំពោះការរួមចំណែកយ៉ាងសកម្មរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម ក្រុមប្រឹក្សាភិបាល សមាគមព្រះពុទ្ធសាសនាខេត្ត Bac Ninh បានរួមចំណែកសកម្មទៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធានាសន្តិសុខការពារជាតិ។ លោក Tran Thanh Man មានបំណងថា ព្រះតេជគុណនិងសាសនិកទាំងអស់នៅខេត្ត Bac Ninh បន្តរួម ចំណែកយ៉ាងសកម្មក្នុងការអនុវត្តរាល់គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងកសាង សមាគមព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ