សកម្មភាពស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនាដើមឆ្នាំបានប្រព្រឹត្តទៅយ៉ាងផុលផុសនៅតាមមូលដ្ឋាន

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ១ ខែមករា) មានអ្នកទេសចរចំនួន ២០០ នាក់នៅលើជើងហោះហើររបស់ Vietnam Airlines ពីទីក្រុងហាណូយទៅកាន់ទីក្រុង Hue ដែលភាគច្រើនជាជនបរទេស។ 
សកម្មភាពស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនាដើមឆ្នាំបានប្រព្រឹត្តទៅយ៉ាងផុលផុសនៅតាមមូលដ្ឋាន - ảnh 1ការទទួលសូមស្វាគមន៍ភ្ញៀវទេសចរបរទេសមកកាន់ទីក្រុង Hue តាមផ្លូវអាកាស។ (រូបថត៖ VOV)

នៅឆ្នាំ ២០២២ ខេត្ត Thua Thien - Hue បានទទួលភ្ញៀវទេសចរណ៍ជាង ២ លាននាក់មកទីក្រុង Hue។ នៅឆ្នាំ ២០២៣ វិស័យទេសចរណ៍ខិតខំទទួលភ្ញៀវពី ៣ ទៅ ៣,៥ លាននាក់។ លោក Nguyen Van Phuc ប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien - Hue បានឲ្យដឹងថា៖ “ក្នុងឱកាសឆ្នាំថ្មីនេះ វិស័យទេសចរណ៍បានរៀបចំទទួលភ្ញៀវទេសចរណ៍ដំបូងទៅកាន់ទីក្រុង Hue តាមអាកាស។ មជ្ឈមណ្ឌលអភិរក្សវត្ថុបុរាណក៏សហការជាមួយវិស័យទេសចរណ៍ដើម្បីស្វាគមន៍ភ្ញៀវទេសចរដំបូង ដែលមកទស្សនាតំបន់បេតិកភណ្ឌ។ នេះក៏ជាមធ្យោបាយមួយដើម្បីទាក់ទាញភ្ញៀវទេសចរអំពីភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់របស់វិស័យទេសចរណ៍ ក៏ដូចជាអាជីវកម្ម និងសហគមន៍”។

សកម្មភាពស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនាដើមឆ្នាំបានប្រព្រឹត្តទៅយ៉ាងផុលផុសនៅតាមមូលដ្ឋាន - ảnh 2ថ្នាក់ដឹកនាំទីក្រុង Hoi An ជូនផ្កា និងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣៤ នាក់មកកាន់ទីក្រុង Hoi An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣។ (រូបថត៖ VOV)

នៅថ្ងៃដំបូងនៃឆ្នាំថ្មីឆ្នាំ ២០២៣ ភ្ញៀវទេសចរ ៣០ នាក់មកពីម៉ុងហ្គោលីនិងភ្ញៀវទេសចរ៤ នាក់មកពីកូរ៉េខាងត្បូង បានមកដល់បេតិកភណ្ឌវប្បធម៌ពិភពលោក Hoi An ខេត្ត Quang Nam។ លោក Nguyen Van Lanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា នៅឆ្នាំ២០២៣ ទីក្រុងមានគោលបំណងផលិតផលិតផលទេសចរណ៍បៃតង និងទទួលបានសន្ទុះកំណើនឡើងវិញសម្រាប់វិស័យទេសចរណ៍ក្នុងតំបន់៖ “ផលិតផលទេសចរណ៍ត្រូវតែមានគោលបំណងបំពេញតម្រូវការខ្ពស់បំផុត ចម្រុះ និងងាយស្រួលបំផុតរបស់ភ្ញៀវទេសចរ។ លំហទេសចរណ៍នៃទីក្រុង Hoi An ត្រូវតែមានរូបរាងកាន់តែច្រើន មិនត្រឹមតែវិថីបុរាណ Hoi An ឬទេសចរណ៍សមុទ្រ និងកោះប៉ុណ្ណោះទេ ថែមទាំងត្រូវការពង្រីកទេសចរណ៍តាមដងទន្លេ វាលស្រែ និងដកពិសោធន៍ផងដែរ”។

សកម្មភាពស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនាដើមឆ្នាំបានប្រព្រឹត្តទៅយ៉ាងផុលផុសនៅតាមមូលដ្ឋាន - ảnh 3ក្រុមភ្ញៀវទេសចរដំបូងគេដែលមកខេត្ត Khanh Hoa ក្នុងឆ្នាំថ្មីឆ្នាំ ២០២៣។ (រូបថត៖ VOV)

នាថ្ងៃទី ១ មករា ភ្ញៀវទេសចរ ១២០ នាក់ដំបូងពី Incheon (កូរ៉េខាងត្បូង) និងភ្ញៀវទេសចរចំនួន ២១៥ នាក់ពីអាកាសយានដ្ឋានអន្តរជាតិ Almaty ប្រទេសកាហ្សាក់ស្ថានបានមកដល់ទីក្រុង Khanh Hoa។ អាកាសយានដ្ឋានអន្តរជាតិ Cam Ranh ស្វាគមន៍ភ្ញៀវទេសចរណ៍ជាមួយនឹងពិធីបាញ់ទឹកនៅពេលយន្តហោះចុះចត។ ថ្នាក់ដឹកនាំខេត្ត Khanh Hoa វិស័យទេសចរណ៍ ... បានជូនផ្កា និងអំណោយដល់ភ្ញៀវអន្តរជាតិដំបូងមកទីក្រុង Khanh Hoa ក្នុងឆ្នាំ ២០២៣។

នាថ្ងៃដដែល ទីក្រុង Da Nang, Quang Binh, Lao Cai និងទីក្រុងហូជីមិញក៏បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិរាប់រយនាក់មកទស្សនា និងទទួលបទពិសោធន៍ផងដែរ៕

ប្រតិកម្មទៅវិញ