សកម្មភាពសួរដេញដោលគឺជាទម្រង់ឃ្លាំមើលកំពូលដោយផ្ទាល់និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភា

Chia sẻ

(VOVWORLD) - ក្រោយរយៈពេល ២ ថ្ងៃកន្លះធ្វើការយ៉ាងយកចិត្តទុកដាក់និងប្រកបដោយទំនួល ខុសត្រូវខ្ពស់ នាព្រឹកថ្ងៃទី ៨ ខែមិថុនា រដ្ឋសភាវៀតណាមបានបិទបញ្ចប់សម័យសួរដេញដោល ក្នុងសម័យប្រជុំលើកទី ៥។ 

សម័យសួរដេញដោលបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់ សកម្ម ទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពី អ្នកបោះឆ្នោត និង ប្រជាជនទូទាំងប្រទេស។
សកម្មភាពសួរដេញដោលគឺជាទម្រង់ឃ្លាំមើលកំពូលដោយផ្ទាល់និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ដឹកនាំសម័យសួរដេញដោល។
(រូបថត៖ quochoi.vn)
ក្នុងសុន្ទរកថាបូកសរុបសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់ថា ក្នុងរយៈពេល ២ ថ្ងៃកន្លះ មានសមាជិករដ្ឋសភាចំនួន ៤៥៤ នាក់បានចូលរួមក្នុងការសួរដេញដោល។ លទ្ធផលនេះបន្តបញ្ជាក់ថា ការសួរដេញ ដោល និងឆ្លើយសំណួរដេញដោល គឺជាទម្រង់ឃ្លាំមើលកំពូលដោយផ្ទាល់ និងប្រកប ដោយប្រសិទ្ធភាពរបស់រដ្ឋសភា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយ តម្លៃថា៖ “សម័យសួរដេញដោល លើកនេះមិនខ្ជះខ្ជាយនាទីណាមួយឡើយ។ វឌ្ឍនភាពនៃ សម័យសួរដេញដោល បានបង្ហាញថា ការជ្រើសរើសក្រុមបញ្ហាចំនួន ៤សម្រាប់ការ សួរដេញដោលលើកនេះ គឺចាំបាច់ ហើយឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងអ្នកបោះឆ្នោត។ សម័យប្រជុំសួរដេញដោលបាន បន្តពង្រីកយ៉ាងសកម្មនូវស្មារតី “អស់ពីកម្លាំងកាយ-កម្លាំងចិត្ត-សកម្ម-ក្លៀវក្លា-ទទួល ខុសត្រូវ” របស់សមាជិករដ្ឋសភា រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង បណ្ដារដ្ឋមន្ត្រី ថ្នាក់ដឹកនាំផ្នែកនានាផងដែរ”។
សកម្មភាពសួរដេញដោលគឺជាទម្រង់ឃ្លាំមើលកំពូលដោយផ្ទាល់និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភា - ảnh 2លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ចូលរួមឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn) 

មុនពេលលោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងសុន្ទរកថាបូកសរុប លោក ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានតាងនាមរដ្ឋាភិបាលដើម្បីបកស្រាយ បំភ្លឺនូវបញ្ហាខ្លះដែលជាកង្វល់របស់សមាជិករដ្ឋសភា។

ទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; ព្រមទាំងផ្តោតលើគោល នយោបាយសន្តិសុខសង្គមផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បាន សង្កត់ធ្ងន់ថា បន្តដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងសហគ្រាស។ “ត្រួតពិនិត្យ ដោះស្រាយភ្លាមៗនូវបញ្ហានៅសេសសល់ឬជាប់ជំពាក់ជំពិន; ទន្ទឹម នឹងនោះ ជំរុញខ្លាំងនូវវិមជ្ឈការ ការធ្វើឯកត្តកម្មទំនួលខុសត្រូវ បង្កើនតួនាទីរបស់មូល ដ្ឋានក្នុងការអនុវត្តគម្រោងវិនិយោគសាធារណៈ ខិតខំសម្រេចបានអត្តានៃការបើក ចំណាយទុនវិនិយោគយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានដាក់ចេញ ទន្ទឹមនឹងភារកិច្ចបង្កើនការកៀរគរនិងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធាននានា; ឆ្លៀយយកឱកាសឱ្យបានល្អ ដើម្បីជំរុញការងើបឡើងវិញ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ