សកម្មភាពសំពះព្រះខែដ៏រស់រវើក និងមានអត្ថន័យជាច្រើន

Chia sẻ
(VOVWORLD) -នាប៉ុន្មានថ្ងៃនេះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសកម្មភាពទទួលបុណ្យសំពះព្រះខែ ដ៏រស់រវើក និងមានអត្ថន័យជាច្រើន។ នៅដងវិថី Nguyen Van Binh ខ័ណ្ឌទី ១នោះ មានសកម្មភាពទាក់ទាញប្អូនៗកុមារជាច្រើនដូចជា៖ ផាត់ព័ណ គូរគំនូ ប្រឡងធ្វើចង្កៀងគោម។ 
សកម្មភាពសំពះព្រះខែដ៏រស់រវើក និងមានអត្ថន័យជាច្រើន - ảnh 1 សកម្មភាពសំពះព្រះខែដ៏រស់រវើក និងមានអត្ថន័យជាច្រើន

   នាប៉ុន្មានថ្ងៃនេះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសកម្មភាពទទួលបុណ្យសំពះព្រះខែ ដ៏រស់រវើក និងមានអត្ថន័យជាច្រើន។ នៅដងវិថី Nguyen Van Binh ខ័ណ្ឌទី ១នោះ មានសកម្មភាពទាក់ទាញប្អូនៗកុមារជាច្រើនដូចជា៖ ផាត់ព័ណ គូរគំនូ ប្រឡងធ្វើចង្កៀងគោម។ មានកុមារជាង ៣០០ នាក់បានចូលរួមកម្មវិធីនេះ។ ក៏នៅក្នុងឱកាសបុណ្យសំពះព្រះខែនេះ នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅកម្មវិធី “រាត្រីសំពះព្រះខែ”។ នេះគឺជាសកម្មភាពរួមចំណែកលើកកំពស់មនសិការ ភារកិច្ចនៃសង្គមទាំងមូលក្នុងកិច្ចការគាំពារ និងអប់រំកុមារ។

        ដោយប្រធានបទ “ដំណើរតភ្ជាប់សេចក្ដីស្រឡាញ់” នាថ្ងៃទី ៤ តុលា នៅខេត្ត Dak Nong បានប្រព្រឹត្តិទៅកម្មវិធីសប្បាយរីករាយជាមួយបុណ្យសំពះព្រះខែ ២០១៧ ជូនក្មួយៗកុមារ។ លោកស្រី  Thi Suy នៅស្រុក Dak Song បានចែករំលែកថា៖

"គ្រួសាររបស់ខ្ញុំស្ថិតក្នុងស្ថានភាពលំបាកដូច្នេះថ្ងៃនេះទទួលបានអំណោយគឺសប្បាយរីករាយណាស់  ហើយមានក្ដីសង្ឃឹមថាឆ្នាំក្រោយក្មួយៗបន្តទទួលបានការជួយឧបត្ថម្ភ ដើម្បីទទួលបុណ្យសំពះព្រខែដោយសម្បាយ និងមានអត្ថន័យថែមទៀត”។

          ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៤ តុលា ក្រុមការងារគណៈកម្មាធិការប្រជាជនខេត្ត Lam Dong រួមសហការជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានអញ្ជើញទៅមជ្ឈមណ្ដលគាំពារសង្គម ភូមមិកុមារកំព្រានៅស្រុក Da Hoai និង Duc Trong និងទីក្រុង Da Lat បានប្រព្រឹត្តិទៅរាត្រីសំពះព្រះខែ២០១៧។ ក្នុងឱកាសនេះ ក្រុមការងារក៏បានជូនអំណោយសម្រាប់កុមារដែលមានជស្ថានភាពលំបាក។

         នាប៉ុន្មានថ្ងៃកន្លងទៅ នៅខេត្ត ក្រុងនៅតំបន់វាលសណ្ដទន្លេ Cuu Long ក៏បានរៀបចំសកម្មភាពរស់រវើក និងសំបូរបែបជាច្រើនជូនប្អូនៗកុមារនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិចក្នុងឱកាសបុណ្យសំពះព្រះខែ។ នាយប់ថ្ងៃទី ៤ តុលា នៅខេត្ត Hau Giang បានប្រព្រឹត្តិទៅកម្មវិធី “ព្រះច័ន្ទរៀងនិទាន” ឆ្នាំ ២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ