សកម្មភាពសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះជនរួមជាតិខ្មែរ

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៣និងទី១៤ មេសា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណិសិរ្សមាតុភូមិវៀតណាមខេត្ត Bac Lieu ភាគខាងត្បូងវៀតណាម បានរៀបចំដំណើរសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះបណ្ដាព្រះសង្ឃ អ្នកមុខអ្នកការ និងជនរួមជាតិខ្មែរលើភូមិភាគខេត្ត។ 
សកម្មភាពសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះជនរួមជាតិខ្មែរ - ảnh 1(រូបថត៖ TTXVN) 

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Bac Lieu បានជូនពរឲ្យបណ្ដាព្រះសង្ឃ កម្មាភិបាលនិងជនរួមជាតិខ្មែរទាំងមូល ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកប ដោយក្ដីសោមនស្សរីករាយនិងភាពកក់ក្ដៅ។ ថ្នាក់ដឹកនាំខេត្តមានគោលបំណងថា បណ្ដាព្រះសង្ឃ កម្មាភិបាលនិងជនរួមជាតិខ្មែរទាំងមូល បន្តរក្សារឹងមាំនូវក្ដីស្នេហាជាតិ សាមគ្គីភាពរវាងបណ្ដាជនជាតិ ហើយចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តគោលនយោបាយសន្តិសុខសង្គមផងដែរ៕

ប្រតិកម្មទៅវិញ