លោកTran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម |
ទឹកជំនន់ដែលបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ បណ្ដាលអោយមនុស្សជាង១០០នាក់ត្រូវស្លាប់និងបាត់ខ្លួន ផ្ទះរាប់ពាន់ខ្នងត្រូវខូចខាត។ ដោយមានស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមក បណ្ដាកម្មាភិបាល បុគ្គលិកនៅគណៈកម្មាធិការ ផ្នែកមជ្ឈឹមបានរួមគ្នាជួយឧបត្ថម្ភជនរួមជាតិរងឥទ្ធិពល ដើម្បីជំនះពុះពារលើផលវិបាកដោយទឹកជំនន់។
នាព្រឹកថ្ងៃទី១៦តុលា គណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមបានរៀបចំពិធីរៃអង្គាសជួយឧបត្ថម្ភប្រជាជនជំនះពុះពារលើផលវិបាកដោយទឹកជំនន់។ នៅទីនេះ លោកTran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអំពាវនាវថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រីនិងបុគ្គលិកនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមបន្តពង្រឹងនិងពង្រីកស្មារតីសាមគ្គីភាពជួយឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ទាំងខាងសម្ភារះនិងស្មារតី។ក៏ក្នុងថ្ងៃដដែល គណៈកម្មាធិការផ្ទៃក្នុងមជ្ឈឹមក៏បានរៀបចំពិធីរៃអង្គាសជួយឧបត្ថម្ភប្រជាជននៅខេត្តត្រូវទឹកជំនន់ផងដែរ៕