សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតទំនាក់ទំបងកាទូតរវាងវៀតណាមឡាវនិងកម្ពុជា |
(VOVworld) - ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នឹងរៀបចំសកម្មភាព ជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាចុះហត្ថលេខាលើសន្ធិ សញ្ញាមិត្តភាពនិងសហប្រតិបត្តិការ លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ នាខែកក្កដាឆ្នាំ ២០១៧ លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការ ទូតវៀតណាម-កម្ពុជានាខែមិថុនាឆ្នាំ ២០១៧។ ទីក្រុងហូជីមិញក៏នឹងជួយឧបត្ថម្ភ រដ្ឋធានីវៀងច័ន្ទរបស់ឡាវក្នុងការបំប៉ន់និងហ្វឹកហាត់ក្នុងការលើកកំពស់បទពិសោ ធន៍គ្រប់គ្រងហិរញ្ញវត្ថុថិវិការនិងពន្ធ ធានាឲ្យបានចំនួនអាហារូបករណ៍សំរាប់ និស្សិតឡាវនិងកម្ពុជានៅក្នុងទីក្រុង។ មន្ទីរសុខាភិបាលទីក្រុងហូជីមិញក៏បាន រៀបចំបណ្ដាវគ្គពិនិត្យព្យាបាលសំរាប់ជនក្រីក្រនៅតំបន់មួយចំនួននៅឡាវនិងកម្ពុជាជំរុញគំរោងការណ៍មន្ទីពេទ្យ Cho Ray - កម្ពុជា។ ចំពោះសកម្មភាពជួបប្រាស្រ័យប្រជាជនទីក្រុងហូជីមិញរៀបចំ «សប្តាហ៍វប្បធម៌ឡាវ» និងការតាំងពិពណ៌ «ចំណងមិត្តភាពសហប្រតិបត្តិការវៀតណាម-ឡាវ» កម្មវិធីជួបប្រាស្រ័យសិល្បៈនិងការតាំងពិពណ៌រូបភាពអំពីទំនាក់ទំនងការទូតវៀតណាម-កម្ពុជានាខែមិថុនា និងខែសីហាឆ្នាំ ២០១៧៕