នៅពិធីនេះ ប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាខេត្ត Dak Lak លោក Ho Quang Tam បានសង្កត់ធ្ងន់ថា សតវត្សទី២០ជាសាក្សីនៃព្រឹត្តិការណ៍មនុស្សធម៌និង សច្ឆធម៌ដ៏កម្រមាននោះគឺកងទ័ពនិងប្រជាជនវៀតណាមបានស្មាកៀកស្មាជាមួយ ប្រជាជនកម្ពុជាតស៊ូប្រយុទ្ធ រំដោះប្រជាជាតិកម្ពុជារួចផុតពីគ្រោះប្រល័យពូជ សាសន៍ប៉ុលពត និងកសាងប្រទេសជាតិឡើងវិញផងដែរ។ ដោយពង្រីក ប្រពៃណីស្នេហាជាតិនិងចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំងពីរវៀត ណាមនិងកម្ពុជានោះ ខេត្ត Dak Lak ជានិច្ចកាលខិតខំប្រឹងប្រែងពង្រឹងនិងពង្រីក ទំនាក់ទំនងភាតរភាពដ៏ស្និទ្ធស្នាលជាមួយខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រ កម្ពុជាដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ៕