ប្រធានរដ្ឋ លោក Tran Dai Quang និងតំណាងចូលរួមសិក្ខាសាលា (រូបថតៈ TTXVN) |
ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តយសជាង៦០០រូប ដែលជាថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រ សួងស្ថាប័នមជ្ឈឹម តំណាងខេត្ត ក្រុងនៃវាលសណ្តទន្លេមេគង្គ ត្រកូលរបស់លោកប្រ ធាន Ton Duc Thang រួមទាំងប្រជាជនខេត្ត An Giang និងខេត្តក្រុងមួយចំនួនទូទាំងប្រទេស។
ក្នុងឱកាសរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានTon Duc Thang (ថ្ងៃទី ២០ ខែសីហាឆ្នាំ ១៨៨៨ - ថ្ងៃទី ២០ ខែសីហាឆ្នាំ២០១៨) នាថ្ងៃទី១៩ខែសីហា នៅខេត្ត An Giang វិទ្យាស្ថាននយោបាយជាតិហូជីមិញបានរួមសហការជាមួយគណកម្មា ធិការឃោសនាអប់រំមជ្ឈឹម គណៈកម្មាធិការបក្សខេត្ត An Giang បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមួយស្តីពី "លោកប្រធាន Ton Duc Thang - ជាអ្នកកុម្មុយនិស្តគំរូ ថ្នាក់ដឹកនាំដ៏ល្បីល្បាញរបស់បដិវត្តន៍វៀតណាម"។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះមានវត្តមានប្រធានរដ្ឋ លោក Tran Dai Quang លេខាមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការឃោសនានិងបអប់រំមជ្ឈឹម លោក Vo Van Thuong។ គណៈកម្មាធិ ការចាត់តាំងសិក្ខាសាលាបានទទួលបទអន្តរាគមន៍ចំនួន៤៥ របស់ថ្នាក់ដឹកនាំនិងអ្នកវិទ្យាសាស្ត្រមួយចំនួនផងដែរ។
ក៏នៅថ្ងៃទី១៩ខែសីហានេះ សាកលវិទ្យាល័យ Ton Duc Thang បានបើកការដ្ឋាន សាងសងមូលដ្ឋានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅស្រុក Chau Thanh ខេត្ត An Giang៕