ថ្លែងមតិអំពីបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានឲ្យដឹងថា ការដោះស្រាយស្ថានភាពនៅអ៊ុយក្រែន ទាមទារវត្តមានរបស់រុស្ស៊ី ដូច្នេះរាល់សេចក្តីថ្លែងការណ៍ណាមួយនៅក្នុងកិច្ចប្រជុំដែលមិនមានរុស្ស៊ីគឺ "មោឃៈ" ។ ក្នុងពេលជាមួយគ្នានោះ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅរមណីយដ្ឋាន Burgenstock ក្នុងប្រទេសស្វីស ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ភាគីដែលចូលរួមបានយល់ព្រមបន្តសម្របសម្រួលគ្នាដើម្បីរៀបចំកិច្ចប្រជុំសន្តិភាពបន្ទាប់ទៀត។
នាថ្ងៃទី ១៦ ខែមិថុនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានឲ្យដឹងថា លោកប្រធានាធិបតី Vladimir Putin មិនច្រានចោលលទ្ធភាពនៃការចរចាជាមួយអ៊ុយក្រែននោះទេ ប៉ុន្តែទាមទារឱ្យមានការធានាភាពជឿទុកចិត្តលើរាល់ការចរចា។ យោងតាមលោក Peskov លោកប្រធានាធិបតី Putin បានបញ្ជាក់ថា ទីក្រុងម៉ូស្គូនឹងឈប់បាញ់ភ្លាមមួយរំពិច ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវ ដកកងទ័ពចេញពីទឹកដីនៃតំបន់ថ្មីរបស់រុស្ស៊ី។ លោក Putin ក៏បានកត់សម្គាល់អំពីវត្តមានរបស់ស្ថាប័នមានសមត្ថកិច្ចស្របច្បាប់ក្នុងការចរចាជាមួយអ៊ុយក្រែន៕