សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នៅឡាវ

Chia sẻ
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទរដ្ឋមន្ត្រីការទូត អាស៊ានលើកទី៤៩ និងសន្និសីទពាក់ព័ន្ធនានានៅក្រុងវៀងច័ន្ទ
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នៅឡាវ - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទរដ្ឋមន្ត្រីការទូត អាស៊ាន
លើកទី៤៩ និងសន្និសីទពាក់ព័ន្ធនានានៅក្រុងវៀងច័ន្ទចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦កក្ក
ដានោះ នារសៀលថ្ងៃទី២៣កក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀត
ណាម​លោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ
លោក Saleumxay Kommasith និងរដ្ឋមន្ត្រីការទូតនិង ពាណិជ្ជកម្ម ប៊្រុយណេ លោកLim
Jock Seng ។ លោក Pham Binh Minh ក៏បានជួប សន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស
និងជាប្រធានខុទ្ធការល័យប្រធា នាធិបតីម៉ីយ៉ាន់ម៉ា លោកស្រីAung San Suu Kyiផងដែរ។

        នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសឡាវ ភាគីទាំងពីរបានឯកភាព បញ្ជា ណែនាំ
ឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយជោគជ័យ រាល់កិច្ចព្រម
ព្រៀងដែលទទួលបាននៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ។​
លោក Pham Binh Minh អះអាងថា វៀតណាមគាំទ្រឡាវ បំពេញល្អតួនាទីជាប្រធានអាស៊ាន
 និងចាត់ទុកជោគជ័យរបស់ឡាវក៏ដូចជា ជោគជ័យរបស់វៀតណាមដែរ។

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នៅឡាវ - ảnh 2
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការទូតនិងពាណិជ្ជកម្ម ប៊្រុយណេ Lim Jock Seng


        ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសនិងពាណិជ្ជកម្ម ប៊្រុយណេវិញ ភាគីទាំង
ពីរបានផ្លាស់ប្តូររាល់វិធានការជម្រុញវិស័យអាទិភាពសហប្រតិបត្តិការ ជាពិសេស
លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងវិនិយោគ។ ភាគីទាំងពីរបានឯកភាព រួម សហ
ការជាមួយប្រទេសអាស៊ាននានា កសាងប្រកបដោយជោគជ័យសហគមន៍ អាស៊ាន
 លើកកំពស់សាមគ្គីភាពក្នុងអាស៊ាននិងពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់ អាស៊ាន
ក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

        នាយប់ថ្ងៃទី ២៣កក្កដា ក្នុងការជួបសន្ទនាជាមួួលោកលោកស្រី Aung San Suu
 Kyi ភាគីទាំងពិរបានឯកភាពរឹតបន្តឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការ
លើគ្រប់វិស័យរវាងវៀតណាមជាមួយម៉ីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ