សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅសន្និសីទកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី១៧កញ្ញា (តាម៉ោងតំបន់)ក្នុងឱកាសចូលរួមសន្និសីទ​ កំពូលចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសវេណេហ្ស៊ុយអេឡានោះ 

(VOVworld)-នារសៀលថ្ងៃទី១៧កញ្ញា (តាម៉ោងតំបន់)ក្នុងឱកាសចូលរួមសន្និសីទ
​ កំពូលចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសវេណេហ្ស៊ុយអេឡានោះ ឧបនាយក
រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសន្ទនា
ទ្វេភាគី ជាមួយថ្នាក់ដឹកនាំរបស់ប្រទេសមួយចំនួន។

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅសន្និសីទកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅក្នុងសន្និសីទកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ


        ក្នុងជំនួបជាមួយប្រធានាធិបតីអែលសាល់វ៉ាឌ័រលោក Sanchez Caren ភាគីទាំង
ពីរបានឯកភាពចាត់ទុកថា នាពេលខាងមុខ ត្រូវជម្រុញយ៉ាងឆាប់រាល់កិច្ចចរចារ
និង ចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការ សំដៅពង្រឹងក្រប
ខ័ណ្ឌគតិ យុត្តិសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង។​ក្នុងឱកាសនេះដែរ ឧបនា
យករដ្ឋមន្ត្រី រដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យអែល
សាល់វ៉ាឌ័រ ប្រ កាសទទួលស្គាល់របបសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ។

        នៅក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីហៃទី លោក​ Enex Jean Charles ភាគីទាំង
ពីរបានសង្កត់ធ្ងន់ថា នាពេលខាងមុខ គប្បីបន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
 ជាន់ថ្នាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ
អនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់គម្រោងសហប្រតិបត្តិការ។ ហៃទីក៏មានបំណង
ថា វៀតណាមនឹងបញ្ចូនអ្នកជំនាញការទៅដល់ហៃទីចែករំលែកបទពិសោធន៍
សម្រាប់បច្ចេក ទេសដាំដុះស្រូវ។

     នៅក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham
 Binh Minh បានរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសឯកភាពគាំទ្រគ្នាលើវេទិកា
អន្តរជាតិនិងតំបន់៕

ប្រតិកម្មទៅវិញ