សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសហភាពរុស្ស៊ី

Theo VOV -
Chia sẻ
VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ
រុស្ស៊ីនារសៀលថ្ងៃទី១៤​ឧសភានៅរដ្ឋធានីមូស្គូ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
បាន​ជួបសន្ទនា​ជាមួយប្រធាន Duma ជាតិរុស្ស៊ី
លោក Sergey Naryskin។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសហភាពរុស្ស៊ី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធាន Duma ជាតិរុស្ស៊ីលោក Sergey Naryskin។ (nguyentandung.org)


        VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនារសៀលថ្ងៃទី១៤​ឧសភានៅរដ្ឋធានីមូស្គូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​
ជួបសន្ទនា​ជាមួយប្រធាន Duma ជាតិរុស្ស៊ីលោក Sergey Naryskin។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung និងប្រធាន Duma ជាតិរុស្ស៊ីលោក Sergey Naryskin​ បានសម្ដែង
នូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ ក៏ក្នុងឱកាសនេះដែរ
នាយករដ្ឋមន្ត្រី Nguyen Tan Dung ពាំនាំសេចក្តិអញ្ចើញរបស់ប្រធានរដ្ឋសភា​វៀត
ណាមលោក Nguyen Sinh Hung អញ្ចើញប្រធាន Duma ជាតិរុស្ស៊ី Sergey Naryskin មកបំពេញទស្សនកិច្ចនៅវៀតណាម។

        រីឯប្រធាន Duma ជាតិរុស្ស៊ី Sergey Naryskin បានវាយតំលៃខ្ពស់ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងអះអាង​ថា ដំណើរទស្សនកិច្ចនឹងរួមចំណែករឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពជា​ប្រពៃណីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរលើវិស័យ
យុទ្ធសាស្ត្រជាច្រើន។ ប្រធាន Duma ជាតិរុស្ស៊ីក៏វាយតំលៃខ្ពស់សកម្មភាពរបស់
​ក្រុម​សមាជិកសភាមិត្តភាពវៀតណាម-រុស្ស៊ីនិងជឿជាក់ថាក្រុមសមាជិកសភា
មិត្ត​ភាពនឹងបន្តបង្កើនប្រសិទ្ថភាពសកម្មភាព ពង្រីកតួនាទីជាស្ពានតភ្ជាប់រវាង
រដ្ឋសភា​និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងនិងជំរុញទំនាក់ទំនង
​ដៃគូរ​យុទ្ធសាស្ត្រលើគ្រប់វិស័យសហព័ន្ធរុស្ស៊ី-វៀតណាម។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសហភាពរុស្ស៊ី - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយដំណាងសមាគមមិត្តភាពរុស្ស៊ី-វៀតណាម។ (nguyentandung.org)
        នាយប់ថ្ងៃដ៏ដែលនាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung បាន​ទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាគមមិត្តភាពសហព័ន្ធរុស្ស៊ី-វៀត​ណាម​និងបណ្ដាសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់រុស្ស៊ី។ ក្នុងពិធីទទួលជួបសន្ទនា
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​វៀតណាមយកចិត្តទុកដាក់​និង​ផ្ដល់អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយ
សហព័ន្ធ​រុស្ស៊ី។​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរសមាគមមិត្តភាព
សហព័ន្ធ​រុស្ស៊ី-វៀតណាមបន្តអនុវត្តប្រកបដោយមានប្រសិទ្ធភាពការជំរុញ
ចំណងមិត្តភាព​រវាងប្រជាជននៃប្រទេសទាំងពីរ។ ​ចំពោះដំណាងអង្គភាពអាជីវកម្ម
 នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​រដ្ឋាភិបាលវៀតណាមបង្កគ្រប់
លក្ខណៈ​ងាយ​ស្រួល​សំរាប់អង្គភាពអាជីវកម្មរុស្ស៊ីវិនិយោគចូលមកវៀតណាម
ស្វាគមភាគីទាំង​ពីរ​​បើកទូលាយកិច្ចសហប្រតិបត្តិការទៅបណ្ដាវិស័យថ្មី ក្នុងនោះ
មានវិស័យស្ទង់​រក​អាជីវកម្មនិងកែច្នៃប្រេងឧស្ម័ន Titan អាកាសចរណ៍និង
ទូរគមនាគមន៍។

​​​          នាថ្ងៃទី១៥ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានមានសន្និសីទកាសែតរួម។ ​នាយករដ្ឋមន្ត្រីទាំងពីររូបសុទ្ធតែបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ទំនាក់
ទំនងទ្វេភាគីនិងអះអាងថា នឹងខំប្រឹងប្រែងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ
ឡើងកំរិតយុទ្ធសាស្ត្រលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានថ្លែងថា៖

         “ភាគីទាំងពីរបានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា
និងបណ្ដុះបណ្ដាលកងទ័ពរវាងប្រទេសទាំងពីរ អះអាងបន្តបង្កើនទំនាក់ទំនងជិត ស្និទ្ធក្នុងបណ្ដាវិស័យនេះសំដៅសំដៅលើកកំពស់កិច្ចសហប្រតិតបត្តិការឡើង
កំពស់ថ្មីនិងលើគ្រប់វិស័យជាងជាជំហានៗនិងចាត់ទុកនេះជាសសរស្នូលក្នុង
វិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀត
ណាម។​ ក្នុងវិស័យអគ្គិសនីនុយគ្លេអ៊ែ ភាគីទាំងពីរបានអនុវត្តសកម្មគំរោងការ
អគ្គិសនីនុយគ្លេអ៊ែដំបន់ អះអាងថាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធអនុវត្តត្រូវ
តាមកាលកំណត់រាល់គំរោងការដែលបានព្រមព្រៀង៕”

ប្រតិកម្មទៅវិញ