|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុន (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានសហព័ន្ធ
សេដ្ឋកិច្ចជប៉ុន (Keidanren) លោក Yoneikura Hiromasa។ នៅពិធីជួបសន្ទនានេះ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់តួនាទីរបស់ Keidanren ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រីឯលោក Yoneikura Hiromasa បាន
អះអាងថានឹងខំប្រឹងប្រែងលាតត្រដាងអនុវត្តរាល់សំណើររបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung និងមានបំណងរដ្ឋាភិបាលវៀតណាមបន្តបង្កលក្ខណៈងាយ
ស្រួលសំរាប់អង្គភាពអាជីវកម្មរបស់ជប៉ុនមកស្វែងរកឱកាសបើកទូលាយកិច្ចសហប្រតិបត្តិការវិនិយោគពិសេសគឺក្នុងវិស័យដែលត្រូវបានចាត់ទុកថាឧត្តម
ភាពរបស់ជប៉ុនដូចជាថាមពលអេលិចត្រូនិកសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជា
ដើម។
នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយ
លោក Tanaka Akihiko ប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សំដៅផ្លាស់ប្តូរនិងឯកភាពវិធានការជំរុញកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍
រវាងប្រទេសទាំងពីរ។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Tanaka Akihiko ប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA (VGP) |
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថាវៀតណាមជានិច្ចកាលចាត់
ទុកការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុនជាអាទិភាពជួរមុខក្នុង
គោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ ការដែលជប៉ុនបានជួយឧបត្ថម្ភសកម្មសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមតាមរយៈប្រភពទុន ODA ក្នុងអំឡុង២០ឆ្នាំកន្លងមក។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរលោក Tanaka
Akihiko សហការជំរុញដើម្បីរដ្ឋាភិបាលជប៉ុនសន្យាផ្ដល់ ODA នៅកំរិតខ្ពស់សំរាប់
ឆ្នាំសារពើព័ន្ធ២០១៣និងប៉ុន្មានឆ្នាំជាបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿននិងចីរភាពក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាពគំរោងការ
ធំៗដែលភាគីទាំងពីរបានព្រមព្រៀង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង
ថា រដ្ឋាភិបាលវៀតណាមនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពប្រភពទុន ODA របស់ជប៉ុននិងបានបញ្ជាណែនាំក្រសួងផ្នែកទាក់ទិននានាអនុវត្តត្រូវតាមល្បឿន
បណ្ដាគំរោងការ ODA។
បន្ទាប់នោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Akio
Mimura ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (JCCI) និងលោក Nakamura
Kuniharu ប្រធានសម្ព័ន្ធក្រុមហ៊ុន Sumitomo និងអង្គភាពអាជីវកម្មជួរមុខរបស់ជប៉ុនក្នុង
វិស័យបច្ចេកវិទ្យាព័ត៌មាន។ ក្នុងបណ្ដាជំនួបសន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានលើកច្បាស់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កើតបរិយាកាស
វិនិយោគដ៏ទូលំទូលាយងាយស្រួលសំរាប់វិនិយោគិនជប៉ុន៕