សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G20

Chia sẻ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G20 ទីក្រុង Osaka នៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី ២៨ ខែមិថុនា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញចូលរួមសម័យប្រជុំលើកទី ៣ នៃកិច្ចប្រជុំកំពូល G20 ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព; ចូលរួមសម័យប្រជុំលើកទី ៤ ស្តីពីបម្រែបម្រួលអាកាសធាតុ បរិស្ថាននិងថាមពល រួមទាំងចូលរួមព្រឹត្តិការណ៍ ស្តីពីការបង្កើនតួនាទីរបស់ស្ត្រីផងដែរ។

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G20 - ảnh 1ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំកំពូល G20 (រូបថតៈ TTXVN)

ក្រោមប្រធានបទស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព មុនដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G20 នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញឆ្លើយបទសម្ភាសន៍របស់សារព័ត៌មានជប៉ុន ដែលបានសង្កត់ធ្ងន់ថា វៀត ណាមកំពុងរួមចំណែកជាវិជ្ជមាននិងសំខាន់ចំពោះខ្លឹមសារនៃរបៀបវារៈរបស់ G20។ ក្នុងនោះមានទាំងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ កិច្ចការពារបរិស្ថានសមុទ្រ ការទប់ស្កាត់កាកសំណល់ប្លាស្ទិក ក៏ដូចជាការបង្កើនតួនាទីរបស់ស្ត្រីជាដើម។ បញ្ហាទាំងនេះសុទ្ធតែជាបញ្ហាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងគ្របដណ្តប់នៅគ្រប់ប្រទេសទាំងអស់។

នៅឯសម័យប្រជុំលើកទី ៣ នៃកិច្ចប្រជុំកំពូល G20 :  ពីបទពិសោធន៍នៃការអភិវឌ្ឍជាក់ស្តែងរបស់ប្រទេសមួយដែលកំពុងធ្វើសមាហរណកម្មជ្រៅទៅក្នុងសេដ្ឋកិច្ចពិភព លោកនោះ វៀតណាមសូមចែករំលែកជាមួយមិត្តអន្តរជាតិនូវចក្ខុវិស័យ និង គំនិតនៃកិច្ចសហប្រតិបត្តិការក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរួមចំណែកដោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដោយមានបំណងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីពិភពលោកបៃតងមួយ ប្រកបដោយសន្តិភាពនិងវិបុលភាពហើយគ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយនោះឡើយ។

នៅព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងប្រធានធនា គារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាពីវិធានការនានាសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី៕

ប្រតិកម្មទៅវិញ