![សកម្មភាពរបស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងដំណើរទស្សនកិច្ចនៅអូស្ត្រាលី - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2017_01_14/154454_abemalcolm_turnbull15_11_15__ben_le_hn_thuong_dinh_g20tho_nhi_ky.jpg) |
សកម្មភាពរបស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងដំណើរទស្សនកិច្ចនៅអូស្ត្រាលី (VNA) |
(VOVworld) – នាថ្ងៃទី១៤ មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បាន
ជួបធ្វើការក្រៅផ្លូវការជាមួយសមភាគីអូស្រ្តាលី លោក Malcolm Turnbull នៅ
ទីក្រុង Sydney មុនពេលដំណើរការសន្ទនាជាផ្លូវការស្តីពីពាណិជ្ជកម្មនិងការ
បង្កើនទំនាក់ទំនងក្នុងតំបន់។ នាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា៖ សន្តិសុខក្នុង
តំបន់គឺជាអាទិភាពជួរមុខក្នុងដំណើរទស្សនកិច្ចលើកនេះ ហើយលោកមាន
គោលបំណងជូនដំណឹងជាមួយប្រទេសមិក្តភ័ត្តអំពីការចូលរួមកំលាំងសន្តិសុខ
ក្នុងតំបន់។ មុននោះ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Malcolm Turnbull បាន
អះអាងថា៖ ភាគីទាំងពីរបានសន្យាជំរុញទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគនិង
ពាណិជ្ចកម្មកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ៕