អតីតប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញជូនអំណោយនៅឃុំ Duc Hoa |
ក្នុងថ្ងៃដដែល គណៈប្រតិភូសមាជិក សមាជិកាសភាខេត្ត Quang Ngai បានរៀបចំពិធីទទួលថវិការ ឧបត្ថម្ភសុខុមាលភាពសង្គមចំនួន ៨ពាន់លានដុងសម្រាប់ប្រជាជនខេត្ត Quang Ngai ក្នុងឱកាសបុណ្យ តេតប្រពៃណីវៀតណាម ឆ្នាំច សំរឹទ្ធិស័ក ២០១៨។ ក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចការងារនៅខេត្ត Nghe An នាថ្ងៃទី២៩ខែមករា អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារគោលនយោបាយនៅស្រុក Anh Son និងជូនអំណោយដល់កម្មាភិបាល ប៉ុស្តិ៍ការ ពារព្រំដែន Phuc Son ផងដែរ។
ក្នុងឱកាសនេះ នាថ្ងៃទី២៩ខែមករា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសដោយប្រធានបទ “បុណ្យតេតសម្រាប់ កុមារក្រីក្រ”។កម្មវិធីនេះជាឱកាសលើកទឹកចិត្តគំរូឆ្នើមរបស់កុមាររងជំងឺ រោគាពាធដែលព្យាមឆ្លងផុតការលំបាក និងតបស្នងសង់គុណសមូហភាពនិងបុគ្គលដែលមានទឹកចិត្តស្បុរសធម៌ជួយកុមារក្រីក្រ នាប៉ុន្មានឆ្នាំកន្លងទៅ៕