លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានអញ្ចើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់បក្សភាគ និងប្រជាជនខេត្ត Tay Ninh |
នាថ្ងៃដដែល លោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមបានអញ្ចើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅខេត្ត Dien Bien។ នៅទីនេះ លោក Phan Dinh Trac បានប្រគល់អំណោយចំនួន ១០០ ចំណែកជូនគ្រួសារគោលនយោបាយ ដែលមានស្ថានភាពលំបាក និងរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនៅឃុំ Pom Lot ស្រុក Dien Bien។
នាប៉ុន្មានថ្ងៃថ្មីៗនេះ មន្ទីរពេទ្យមហារីកទីក្រុងហូជីមិញបានរៀបចំសកម្មភាពថែទាំបុណ្យតេតជាច្រើនជូនអ្នកជំងឺ ដែលក្នុងនោះរួមមាន ពេលផ្សារលក់ដូរ ០ ដុង និងផ្សារណាត់និទាឃរដូវនៃក្ដីស្រឡាញ់។ លើសពីនេះទៀតមន្ទីរពេទ្យក៏បានរួមហការជាមួយក្រុមនិស្សិតកូរ៉េខាងត្បូងរៀបចំការប្រគុំតន្ត្រីជូនអ្នកជំងឺជាកុមារ និងរៀបចំកម្មវិធីសម្ដែងសិល្បៈ "និទាឃរដូវនៃក្តីស្រឡាញ់"។
នាថ្ងៃទី ២៩ ខែមករា មជ្ឈមណ្ឌលសង្គមកិច្ចទីក្រុង Can Tho បានរៀបចំកម្មវិធី និទាឃរដូវនៃក្ដីស្រឡាញ់ ឆ្នាំកុរឯកស័ក ២០១៩ " ដើម្បីចែករំលែកការលំបាក នាំមកនូវក្ដីស្រឡាញ់ បរិយាកាសដ៏កក់ក្តៅនៃបុណ្យតេតជូនជនចាស់ជរា ជនពិការ ជនវិកលចរិក និងកុមារដែលមានស្ថានភាពលំបាកពិសេសនៅក្នុងមជ្ឈមណ្ឌលនេះ។
នាថ្ងៃដដែល នៅខេត្ត Can Tho បានប្រព្រឹត្តិទៅកម្មវិធី បុណ្យតេតដើម្បីជនក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ និទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ ដែលរៀបចំឡើងដោយ សមាគមន៍កាកបាទក្រហមទីក្រុងផងដែរ៕