ការទទួលយកឈាមពីអ្នកផ្តល់ឈាមស្ម័គ្រចិត្ត |
បន្ទាប់ពីពិធីនេះភ្លាម មន្ទីរពេទ្យទូទៅខេត្ត Kon Tum បានទទួល ឈាមនៅនឹងកន្លែងជាង ២០០ ឯកតា ពីអ្នកផ្តល់ឈាមស្ម័គ្រចិត្ត។
ក្នុងពិធីមិទ្ទីងឆ្លើយតបនឹង ទិវាប្រជាជនទាំងមូល បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទីក្រុង Hai Phong នៅព្រឹកថ្ងៃទី ៧ ខែមេសា លោក Le Khac Nam អនុប្រធានគណៈកម្មា ធិការប្រជាជនទីក្រុង បានឲ្យដឹងថា នាពេលខាងមុខនេះ Hai Phong នឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើង នូវការផ្សព្វផ្សាយ និងចលនាប្រជា ជនទាំងមូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
“ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀត ទីក្រុងនឹងបំផុសចលនាដ៏ធំមួយ ក្នុងចំណោមកម្មាភិបាល បុគ្គលិក កម្មករនិងនិស្សិតនៅតាមសាលារៀន។ ទី ២ បំពេញយ៉ាងល្អការងារឃោសនាដើម្បីឲ្យប្រជាជននិងសិស្សា នុសិស្សមើលឃើញពីទំនួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍និងការជួយសង្គ្រោះអ្នកជំងឺដែលខ្វះឈាម នៅតាមមណ្ឌលសុខភាពទីក្រុង។ ក្រៅពីការលើកទឹកចិត្តនិងផ្តល់ការស្ងើចសរសើរមក យើងក៏មានគោលនយោបាយលើកទឹកចិត្តនិងបង្ករលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននិងប្អូនៗសិស្សានុសិស្ស ចូលរួម ផងនិងធ្វើបានល្អប្រសើរថែមទៀតនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត”។ នេះបើយោងតាមមតិរបស់លោក Le Khac Nam៕