សកម្មភាពជួបប្រាស្រ័យទ្វេភាគីរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh នៅ AMM 52

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣១ ខែកក្កដា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើក ទី៥២ (AMM 52) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai និងរដ្ឋមន្រ្តីការ បរទេសជប៉ុនលោក Taro Kono។
សកម្មភាពជួបប្រាស្រ័យទ្វេភាគីរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh នៅ AMM 52 - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅកិច្ចប្រជុំ AMM 52 (រូបថត៖ VOV)

 ផ្លាស់ប្ដូរមតិស្ដីពីបញ្ហាក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុក ដាក់ដូចគ្នា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងសមភាគី រុស្ស៊ីលោក Sergei Lavrov បានចែករំលែកទស្សនៈរួមស្ដីពីការដោះស្រាយបញ្ហា ដោយសន្តិវិធី ត្រឹមត្រូវតាមច្បាប់អន្តរជាតិ។ ភាគីរុស្ស៊ីក៏បានសង្កត់ធ្ងន់ លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងអាស៊ាន ព្រមទាំងអះអាងនូវ ការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ផងដែរ។

        នៅក្នុងជំនួបជាមួយសមភាគីថៃលោក Don Pramudwinai រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាល គាំទ្រចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ២០១៩របស់ថៃ។ រដ្ឋមន្រ្តីទាំងពីរបានឯក ភាពថា នឹងសម្រេចយ៉ាងឆាប់រហ័សនូវកម្មវិធីធ្វើសកម្មភាពដំណាក់កាល២០១៩-២០២៤ ដំណើរការទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃ សំដៅជួយសម្រួលដល់កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ ឆ្ពោះទៅរក គោលដៅទំហំពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

        ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono ភាគីទាំងពីរ បានឯកភាពលើទិសដៅនិងវិធានការនានា សំដៅជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រអោយរីកចម្រើនគ្រប់វិស័យ គិតចាប់តាំងពីវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខការពារជាតិ អប់រំបណ្ដុះបណ្ដាល និង វប្បធម៌ ជាដើម៕

ប្រតិកម្មទៅវិញ