ជ្រោះ Ban Gioc |
ចំណុចលេចធ្លោនៃពិធីបុណ្យទេសចរណ៍ទឹកជ្រោះ Ban Gioc ឆ្នាំ ២០១៩ គឺ ពិធីបុណ្យពន្លឺទឹកជ្រោះ Ban Gioc។ ពិធីបុណ្យនេះ មានគោលបំណងណែនាំនិងផ្សព្វផ្សាយអំពីរូបភាពទឹកដីរបស់ស្រុក Cao Bang ជាពិសេសគឺដើម្បីណែនាំនិងផ្សព្វផ្សាយរមណីយដ្ឋានជាតិនៃទឹកជ្រោះ Ban Gioc ក៏ដូចជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនបណ្តាជន ជាតិនៅខេត្ត Cao Bang ជាមួយមិត្តភក្តិនិងភ្ញៀវទេសចរក្នុងស្រុកនិងបរទេស។ លោក Dao Trung Thong ភ្ញៀវទេសចរមួយរូបមកពីស្រុក Yen Dung ខេត្ត Bac Giang បានសំណេះសំណាលនូវចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្ចោះថា៖ “ពិធីបុណ្យនេះបានរៀបចំឡើងយ៉ាងអស្ចារ្យណាស់ ទេសភាពនៅទីនេះមិនត្រឹមតែស្រស់ស្អាតនោះទរ ហើយអាកាសធាតុដ៏ត្រជាក់ស្រួលទៀតផង។ ខ្ញុំទន្ទឹងរង់ចាំថា នាពេលខាងមុខ នឹងមានទួរទេសចរ ណ៍ជាច្រើនមកទស្សននៅទីនេះ ហើយមូលដ្ឋាននានាធ្វើបានល្អក្នុងការផ្សព្វផ្សាយដល់ប្រជាជនទាំងជិតទាំងឆ្ងាយផង”។
នៅក្នុងក្របខ័ណ្ឌបណ្តាសកម្មភាពនៃសប្តាហ៍វប្បធម៍កីឡានិងទេសចរណ៍របស់ខេត្ត Cao Bang នោះ នៅទីក្រុង Cao Bang ក៏បានប្រព្រឹត្តទៅនូវមហោស្រពច្រៀងចម្រៀង Then និងចាបី tinh - Cao Bang ឆ្នាំ២០១៩។ សិល្បករមកពី ១៣ ស្រុកនិងក្រុង នាំមកនូវការសម្តែងពិសេសដែលត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ បង្ហាញពីលក្ខណៈពិសេសនៃសម្លេងចាប៉ី Tinh និងចង្វាក់ Then - ព្រលឹងនៃវប្បធម៌ជនជាតិ Tay-Nung ក្នុងតំបន់៕