សកម្មភាពជាច្រើនដើម្បីអបអរសាទរទិវាគ្រួសារវៀតណាម

Chia sẻ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ២២ ទិវាគ្រួសារវៀតណាម (ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០០១ - ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣) នាព្រឹកថ្ងៃទី ២៨ មិថុនា នៅរដ្ឋធានី ហាណូយ មជ្ឈិមសម្ព័ន្ធសមាគមយុវជនវៀតណាម បានសហការជាមួយអង្គភាពនានា រៀបចំយុទ្ធនាការសារព័ត៌មានស្ដីពីការកសាង គ្រួសារវ័យក្មេងប្រកបដោយក្ដីសុភ មង្គលឆ្នាំ ២០២៣ ក្រោមប្រធានបទ "ប៉ះដើម្បីស្រឡាញ់"។ 

សកម្មភាពជាច្រើនដើម្បីអបអរសាទរទិវាគ្រួសារវៀតណាម - ảnh 1សន្និសីទសារព័ត៌មានបំផុសយុទ្ធនាការកសាងគ្រួសារវ័យក្មេងប្រកបដោយសុភមង្គលឆ្នាំ ២០២៣។ រូបថត៖ sggp.org.vn

យុទ្ធនាការប្រព្រឹត្តទៅចាប់ ពីខែមិថុនាដល់ខែធ្នូឆ្នាំនេះ ក្នុងគោលបំណងចង់បង្កើនការឃោសនាអំពីតួនាទី និង តម្លៃនៃការកសាងគ្រួសារប្រកបដោយក្ដីសុភមង្គល ភាពកក់ក្ដៅ និងភាពជឿន

លឿន ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ; បំពេញបន្ថែមចំណេះដឹង និង បំណិនមុនពេលកសាងគ្រួសារ; បំណិនថែរក្សាគ្រួសារសុភមង្គលនិងកក់ក្ដៅសម្រាប់ សមាជិក និងយុវជន។ ជាពិសេស ស្វែងរកគ្រួសារវ័យក្មេងគំរូដើម្បីកសាងបណ្តាញ អមដំណើរ ការកសាងគ្រួសារវ័យក្មេងប្រកបដោយក្ដីសុភមង្គល។ លោក Nguyen Huu Tu អនុប្រធានគណៈកម្មាធិការសាមគ្គីប្រមូលយុវជន ចំណុះមជ្ឈិមសម្ព័ន្ធយុវជនបានឲ្យ ដឹងថា៖ “ប្រធានបទ "ប៉ះដើម្បីស្រឡាញ់" ត្រូវបានជ្រើសរើសដោយបំណងថា ការភ្ជាប់ ការចែករំលែកនៅក្នុងគ្រួសាររួមជាមួយនឹងកត្តាសំខាន់បំផុតនោះគឺ សេចក្ដីស្រឡាញ់ នឹងត្រូវបានថែរក្សានិងពូនជ្រុំជានិច្ចដោយគ្រួសារវ័យក្មេង តាមនោះសមាជិកនិង យុវជនម្នាក់ៗនឹងយល់ដឹងបន្ថែមទៀតអំពីការកសាងគ្រួសារប្រកបដោយក្ដីសុភមង្គល ភាពកក់ក្ដៅ សមភាព ជឿនលឿន និងអរិយធម៌; ពង្រីកតម្លៃប្រពៃណីដ៏ល្អប្រសើររបស់ គ្រួសារវៀតណាម”។
មុននោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ នៅតាមមូលដ្ឋានជាច្រើននៅទូទាំង ប្រទេស សកម្មភាពអបអរសាទរទិវាគ្រួសារវៀតណាមត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹក គគ្រេងដូចជា៖ ទិវាគ្រួសារវៀតណាមឆ្នាំ ២០២៣ នៅទីក្រុងហាណូយ; កម្មវិធី "រង្វង់ដៃ នៃក្ដីស្រឡាញ់" និងការប្រកួតធ្វើម្ហូប "អាហារគ្រួសារ តភ្ជាប់ក្ដីស្រឡាញ់" នៅខេត្ត Ben Tre; ការប្រឡងស្វែងយល់ចំណេះដឹងអំពីការងារគ្រួសារ និងសមភាពយេនឌ័រឆ្នាំ ២០២៣ នៅខេត្ត Hau Giang; ទិវានារីច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្ម កសាងគ្រួសារ ប្រកបដោយក្ដីសុភមង្គលឆ្នាំ ២០២៣ នៅខេត្ត Bac Giang ជាដើម៕

ប្រតិកម្មទៅវិញ