សកម្មភាពជាច្រើនក្នុងឱកាសទិវាកុមារអន្តរជាតិនិងខែសកម្មភាពសម្រាប់កុមារនៅតាមតំបន់នានាទូទាំងប្រទេស

Chia sẻ

(VOVWORLD) - ពិធីនេះមានគោលបំណងផ្សព្វផ្សាយចលនាប្រជាជនទាំងមូលក្នុងការថែទាំ អប់រំ និងការពារកុមារ។

សកម្មភាពជាច្រើនក្នុងឱកាសទិវាកុមារអន្តរជាតិនិងខែសកម្មភាពសម្រាប់កុមារនៅតាមតំបន់នានាទូទាំងប្រទេស - ảnh 1ពិធីបើកឲ្យដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២២ នៅខេត្ត Thua Thien - Hue (រូបថត៖ VOV)

នាថ្ងៃទី ១ មិថុនា តំបន់ជាច្រើននៅទូទាំងប្រទេសបានរៀបចំពិធីបើកឲ្យដំណើរការខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមគ្នាការពារកុមារ ចូរបន្លឺសម្លេងដើម្បីទប់ស្កាត់ ប្រឆាំងការរំលោភបំពាន និងអំពើហិង្សាលើកុមារ។ ពិធីនេះមានគោលបំណងផ្សព្វផ្សាយចលនាប្រជាជនទាំងមូលក្នុងការថែទាំ អប់រំ និងការពារកុមារ។

នាព្រឹកថ្ងៃទី ១ មិថុនា នៅខេត្ត Thua Thien - Hue បានប្រព្រឹត្តទៅនូវសកម្មភាពជាច្រើនដូចជា វេទិកា សិក្ខាសាលា ... ដើម្បីឱ្យកុមារបញ្ចេញមតិ អនុសាសន៍ និងសេចក្តីប្រាថ្នា ក៏ដូចជា ពិគ្រោះជាមួយកុមារអំពីដំណើរការបង្កើតគោលនយោបាយ និងឯកសារពាក់ព័ន្ធនឹងកុមារ លើកកម្ពស់សិទ្ធិក្នុងការចូលរួម និងជួយកុមារឱ្យមានទំនុកចិត្តអនុវត្តន៍ភារកិច្ចរបស់ខ្លួនឲ្យបានល្អ។ លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានអំពាវនាវឱ្យសហគមន៍រួមដៃគ្នាការពារ និងថែទាំកុមារ ប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ អំពើហឹង្សា អំពើហឹង្សាក្នុងសាលារៀន និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេស ចៀសវាងការលង់ទឹកនៅរដូវក្តៅ។

“ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សង្គមទាំងមូល ជាពិសេសសាលារៀន និងក្រុមគ្រួសារអំពីការរួមគ្នាការពារកុមារ ទប់ស្កាត់ ការរំលោភបំពាន និងអំពើហិង្សាលើកុមារ។ លើកសរសើរ និងផ្តល់រង្វាន់ ដល់មនុស្សល្អ អំពើល្អ ហើយមានការរិះគន់ និងថ្កោលទោសចំពោះអំពើល្មើសច្បាប់ ការរំលោភបំពាន និងហឹង្សាលើកុមារ ការចូលរួមក្នុងសកម្មភាពឧក្រិដ្ឋ និងការរារាំងដល់ការអនុវត្តសិទ្ធិរបស់កុមារ។ មូលដ្ឋានបង្កើតផែនការដើម្បីរៀបចំវិស្សមកាលរដូវក្តៅប្រកបដោយសុវត្ថិភាពសម្រាប់កុមារ និងអនុវត្តការសម្របសម្រួលការគ្រប់គ្រងរវាងសាលារៀន មូលដ្ឋាន និងក្រុមគ្រួសារក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ”។

ថ្លែងមតិក្នុងពិធីបើកខែសកម្មភាពដើម្បីកុមារ ២០២២ របស់ខេត្ត Can Tho នាព្រឹកថ្ងៃទី ១ មិថុនា លេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Can Tho លោក Pham Van Hieu បានអះអាងនូវការយកចិត្តទុកដាក់ក្នុងការអប់រំ និងការពារផលប្រយោជន៍របស់កុមារដែលជាការងារជាប្រចាំរបស់សង្គមទាំងមូល។ នាថ្ងៃដដែល នៅខេត្ត Bac Lieu, Hau Giang និង Tien Giang ក៏បានប្រព្រឹត្តទៅពិធីបើកឲ្យដំណើការនិងប្រគល់អំណោយដល់កុមារក្នុងខេត្តផងដែរ៕

ប្រតិកម្មទៅវិញ