ក៏នាព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូន អំណោយនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនមានជំងឺ យុទ្ធជនពិការនិងជនមានគុណូប ការៈខេត្ត Ha Nam។ នៅទីនេះ លោក Tran Thanh Man បានលើកច្បាស់ថា៖
“ខ្ញុំស្នើឲ្យរណសិរ្សមាតុភូមិខេត្ត Ha Nam បន្តបំផុសមូលនិធិតបស្នងសងគុណ ដើម្បីថែទាំគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីលើទូទាំងខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ គប្បីផ្តោតការយកចិត្តទុកដាក់ថែទាំយុទ្ធជនមានជំងឺនៅបណ្តាមជ្ឈមណ្ឌល ដើម្បី ពួកគាត់មានលក្ខណៈរស់នៅល្អប្រសើរបំផុត”៕