សក្ដានុពលសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូម៉ង់នៅតែធំធេង

Chia sẻ
(VOVWORLD) - ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នាលើវិធានការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។
សក្ដានុពលសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូម៉ង់នៅតែធំធេង - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (កណ្ដាល)

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអូម៉ង់លោក Sayyid Badr bin Hamad bin Hamood Al Busaidi នារសៀលថ្ងៃទី ២២ មិថុនា រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថា សក្តានុពលសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអូម៉ង់នៅតែធំធេងណាស់ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពលកម្ម កសិកម្ម ជលផល និងកំពង់ផែសមុទ្រ។ ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នាលើវិធានការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ ដូចជា៖ ពង្រឹងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងអង្គការអន្តរជាតិនានា ព្រមទាំងរក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់ជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ