សិក្ខាសាលាអំពីវិមជ្ឈការនៅឡាវនិងវៀតណាម

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី៧ មិនា នៅរដ្ឋធានី
ហាណូយ បានប្រព្រឹត្តទៅសិក្ខា សាលាក្រោមប្រធាន
បទ “វិមជ្ឈការនៅឡាវនិងវៀតណាម មេរៀនបទ
ពិសោធន៍ របស់រដ្ឋសភាក្នុងវិមជ្ឈការនៅថ្នាក់ខេត្ត
ទីក្រុងនិងរបស់រដ្ឋាភិបាលនៅថ្នាក់មជ្ឈឹម ខេត្ត ស្រុក ឃុំ”។
សិក្ខាសាលាអំពីវិមជ្ឈការនៅឡាវនិងវៀតណាម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៧ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខា
សាលាក្រោមប្រធានបទ “វិមជ្ឈការនៅឡាវនិងវៀតណាម មេរៀនបទពិសោធន៍
របស់រដ្ឋសភាក្នុងវិមជ្ឈការនៅថ្នាក់ខេត្ត ទីក្រុងនិងរបស់រដ្ឋាភិបាលនៅថ្នាក់មជ្ឈឹម
ខេត្ត ស្រុក ឃុំ”។អនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong
និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានអញ្ជើញជាអធិបតីសន្និសីទ
នេះ។សិក្ខាសាលាគឺសំដៅបង្ហាញតួនាទី ការទទួលខុសត្រូវរបស់រដ្ឋសភានៃ
ប្រទេសទាំងពីរចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងការងារគ្រប់គ្រងរដ្ឋ
ហើយជាឧទាហរណ៍រស់រវើកនៃទំនាក់ទំនងសហប្រតិបតិ្តការកាន់តែជាក់ស្ដែង
និងមានប្រសិទ្ធភាពរវាងរដ្ឋសភានិងរដ្ឋាភិបាលវៀតណាមនិងឡាវ។

អញ្ជើញថ្លែងមតិបើកសិក្ខាសា​លានេះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany
Yathotou បានចាត់ទុកថា នេះជាប្រ ធានបទដែលបានរដ្ឋសភានៃប្រទេសទាំងពីរ
ផ្តោតការយកចិត្តទុកដាក់ពិសេស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការគ្រប់
គ្រងរដ្ឋបាលរបស់ប្រទេសនីមួយៗ នាដំណាក់កាលថ្មី។ អញ្ជើញថ្លែងមតិបិទសិក្ខា
សាលានេះ ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បាន
សង្កត់ធ្ងន់ថា៖

        “ការដែលវៀតណាមនិងឡាវបានរួមសហការរៀបចំសិក្ខាសាលាប្រធានបទ
 នេះបាននិងកំពុងឆ្ពោះទៅការបង្កើតយន្តការប្រចាំ សមស្របទៅនឹងស្មារតីដឹកនាំ
 របស់ការិយាល័យនយោបាយទាំងពីរក៏ដូចជាតាមទិសដៅសហប្រតិបត្តិការរបស់
រដ្ឋសភាទាំងពីរក្នុងការលើកកំពស់ប្រសិទ្ធភាពសហប្រតិបត្តិការទ្វេភាគី ជាពិសេស
គឺក្នុង​ការងារកសាងច្បាប់។ ឈរលើស្មារតីនោះ ខ្ញុំគាំទ្រនិងស្នើឲ្យរដ្ឋសភាទាំងពីរ
ក៏ដូចជា ស្ថាប័ននានា បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ