|
សិក្ខាសាលាអន្តរជាតិអំពីព្រំដែនដោយការិយាល័យជលសាស្ត្រអង់ក្លេស (UKHO) មហាវិទ្យាល័យ King’s College និងក្រុមហ៊ុនពិគ្រោះច្បាប់អន្តរជាតិ Volterra Fietta សហការរៀបចំនៅក្រុងឡុងអង់ក្លេស (vietnamplus.vn)
|
VOV-នាថ្ងៃទី១៩មេសា ថ្លែងមតិនៅសិក្ខាសាលាអន្តរជាតិអំពីព្រំដែនដោយការិយាល័យជលសាស្ត្រអង់ក្លេស (UKHO) មហាវិទ្យាល័យ King’s College និងក្រុមហ៊ុនពិគ្រោះច្បាប់អន្តរជាតិ Volterra Fietta សហការរៀបចំនៅក្រុងឡុង
អង់ក្លេស លោកស្រី Nguyen Thi Minh Nguyet អនុប្រធាននាយករដ្ឋានច្បាប់និងអនុសញ្ញាអន្តរជាតិក្រសួងការបរទេសវៀតណាមបានអះអាងថាវៀតណាមមានគោលការណ៍ដោះស្រាយរាល់ជំលោះទាក់ទិនដល់សមុទ្រខាងកើតក្នុងនោះមានជំលោះអធិបតេយ្យភាពចំពោះប្រជុំកោះចំនួន២ Hoang Sa និង Truong Sa ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។ វៀតណាមកំពុងបន្តចរចារជាមួយបណ្ដាប្រទេសក្នុងដំបន់ដើម្បីដោះស្រាយជាជំហានៗជំលោះលើសមុទ្រខាងកើត ដែល
ក្នុងនោះវិធានការជាក់ស្ដែងមួយគឺជំរុញកសាងក្រមសិលធម៍នៅសមុទ្រខាងកើត
(COC) យ៉ាងឆាប់រហ័ស៕