សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅសហព័ន្ធរុស្ស៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ មិថុនា នៅវិទ្យាស្ថានព័ត៌មានវិទ្យាសាស្ត្រសង្គម (INION) ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ី (RAN) នៅរដ្ឋធានីម៉ូស្គូ បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិ “ជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត៖ ដើម្បីសន្តិភាពនិងការអភិវឌ្ឍដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ” ដោយសមាគមច្បាប់ប្រជាធិបតេយ្យអន្តរជាតិ (IADL) ជាមួយមូលនិធិអន្តរជាតិ “មាគ៌ាសន្តិភាព”របស់រុស្ស៊ី និង INION សម្របសម្រួលររៀបចំឡើង។
សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅសហព័ន្ធរុស្ស៊ី - ảnh 1សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតនៅសហព័ន្ធរុស្ស៊ី។ រូបថត៖ Quang Vinh/TTXVN 

សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញច្បាប់ អ្នកជំនាញការសមុទ្រខាងកើតមកពីសហព័ន្ធរុស្ស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌា។

សិក្ខាសាលានេះរួមមានប្រធានបទធំៗចំនួន ៦ ក្នុងនោះប្រធានបទដំបូងគឺស្ថានការណ៍ទូទៅនៅសមុទ្រខាងកើត និងវាយតម្លៃអំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់។ នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយកិច្ចការបរទេសឥតងាករេរបស់វៀតណាមដើម្បីទប់ស្កាត់ស្ថានភាពតានតឹងកើនឡើង គោរពច្បាប់អន្តរជាតិ និងជៀសវាងសកម្មភាពយោធាលើគោលការណ៍។

សិក្ខាសាលានេះបានឯកភាពគ្នាលើការសន្និដ្ឋានដែលត្រូវបន្តកិច្ចសហប្រតិបត្តិការដើម្បីជំរុញស្ថិរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅសមុទ្រខាងកើត ខិតខំប្រឹងប្រែងជំរុញដំណោះស្រាយគ្រប់ជ្រុងជ្រោយ បន្តកសាងទំនុកទុកចិត្ត និងមិនមែនយោធាដើម្បីកាត់បន្ថយភាពតានតឹង និងឆ្លៀតយកវេទិកាសហប្រតិបត្តិការបន្ថែមទៀត។

ប្រតិកម្មទៅវិញ