លោកស្រី Bui Thu Thuy អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃ ក្រសួងផែនការនិងវិនិយោគ |
|
សិក្ខាសាលានេះមានគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដោយផ្អែកលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតពីមេរៀនជោគជ័យអន្តរជាតិ និងជំរុញខ្លាំងដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមចាប់អាជីពប្រកបដោយការច្នៃប្រឌិត។ តំណាងក្រសួងផែនការនិងវិនិយោគបានចាត់ទុកថា វៀតណាមគប្បីមានយុទ្ធសាស្ត្រ ដើម្បីក្ដាប់ជាប់ឱកាសពីនិន្នាការ និងមេរៀនជោគជ័យរបស់បណ្ដាប្រទេសដែលជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យម។ លោកស្រី Bui Thu Thuy អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃ ក្រសួងផែនការនិងវិនិយោគបានសង្កត់ធ្ងន់ថា៖
“នាបច្ចុប្បន្ននេះ សេចក្ដីសម្រេចចិត្តរបស់មជ្ឈឹម និងរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយនានា គឺសុទ្ធតែអះអាងអំពីតម្រូវកាបង្កើតប្រព័ន្ធអេកូ សំដៅជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្អែកលើកត្តាបច្ចេកវិទ្យា ដើម្បីរីកចំរើនយ៉ាងឆាប់រហ័ស និងក្ដាប់ជាប់នឹងបដិវត្តន៍ 4.0 ។ កម្មវិធីនេះមានទ្រង់ទ្រាយធំធេង ដើម្បីជួយឧបត្ថម្ភសហគ្រាស startup ដែលក្នុងនោះ រដ្ឋាភិបាលដើរតួនាទីជា kickoff។ ទន្តឹមនឹងនេះ អាជ្ញាធរខេត្ត ក្រុង ធនាគារ និងសហគ្រាសឯកជនដើរតួនាទីចូលរួមប្រព័ន្ធអេកូផងដែរ”៕