លោក Nguyen Van Binh ប្រធានគណកម្មការសេដ្ឋកិច្ច |
អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Van Binh ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថានាបច្ចុប្បន្ននេះ គ្រោះអាសន្ន និងហានិភ័យអំពីបម្រែបម្រូលអាកាសធាតុចាំបាច់ត្រូវត្រេះរិះក្នុងដំណើរការកសាង និងអនុវត្តន៍បណ្ដាយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត ក្រុង និងផ្នែកនានារបស់វៀតណាម។
“គប្បីបង្កើនការយល់ដឹងរបស់បណ្ដាស្ថាប័ន ផ្នែកគ្រប់ជាន់ថ្នាក់ និងប្រជាជនអំពីផលប៉ះពាល់ជាអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុលើពិភពលោក និងនៅវៀតណាមនាបច្ចុប្បន្ននេះ។ តាមនោះ កំណត់យ៉ាងច្បាស់លាស់ថែមទៀតនូវការទទួលខុសត្រូវពាក់ព័ន្ធនានា ក្នុងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់បម្រែបម្រូលអាកាសធាតុ និងការងារបរិស្ថានអេកូឡូស៊ី។ បញ្ជាក់ពីមូលហេតុចម្បងមួយចំនួនដែលប៉ះពាល់ផ្ទាល់ដល់ការប្រែប្រួលអាកាសធាតុនៅវៀតណាម ជាពិសេសគឺនៅតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជាវាលសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញ។ តាមនោះ ដាក់ចេញសេណារីយ៉ូមួយចំនួន ដើម្បី ទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថានអេកូឡូស៊ី នាបប្ចុប្បន្ន និងនាពេលខាងមុខផងដែរ”៕