សិក្ខាសាលាទ្រឹស្ដីលើកទី៦រវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្សប្រជាជន បដិវត្តន៍ឡាវ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែកក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្ត ទៅសិក្ខាសាលាទឹ្រស្ដីលើកទី៦រវាងបក្សកុម្មុយនិស្ត វៀតណាមនិងបក្សប្រជាជន បដិវត្តន៍ឡាវ ដោយប្រធានបទ “ការងារខាងសតិអារម្មណ៍ក្នុងបរិបទនាបច្ចុប្បន្ន៖ ស្ថានភាពជាក់ស្ដែង បញ្ហាលេចចេញនិងដំណោះស្រាយ”។ 

ថ្លែងមតិនៅទីនេះ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមវៀតណាម បានអះអាងថា សិក្ខាសាលាលើកនេះមានអត្ថន័យសំខាន់ទាំងខាងទ្រឹស្ដីនិងការពិតជាក់ស្ដែងក្នុងបរិបទ ដែលការងារខាងសតិអារម្មណ៍ ទ្រឹស្ដីកំពុងត្រូវបានបក្សទាំងពីរ ប្រទេសទាំងពីរ យកចិត្តទុកដាក់ពិសេស។ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់ថា ការងារខាងសតិអារម្មណ៍ ទ្រឹស្ដី ជាសកម្មភាពមួយក្នុងចំណោមសកម្មភាព សំខាន់ជួរមុខរបស់បក្ស ជាខ្លឹមសារសំខាន់មួយនៃការងារដឹកនាំ និងជាវិធីសាស្ត្រ ដឹកនាំស្នូលរបស់បក្ស ក្នុងការអនុវត្តភារកិច្ចនយោបាយនៃដំណាក់កាលបដិវត្តន៍ នីមួយៗ។

        លោក Vo Van Thuong មានគោលបំណងថា ភាគីទាំងពីរបន្តចែករំលែក ផ្លាស់ប្ដូរព័ត៌មាន ស្រាវជ្រាវទ្រឹស្ដី បូកសរុបការពិត រួមចំណែកលើកកំពស់គុណ ភាពក្នុងការងារសតិអារម្មណ៍ ទ្រឹស្ដីនៃបក្សនីមួយៗ តាមនោះអនុវត្តន៍ប្រកប ដោយជោគជ័យបុព្វហេតុផ្លាស់ប្ដូរថ្មីនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ