នាថ្ងៃទី៣ ខែធ្នូ នៅរាជធានីភ្នំពេញ តំណាងប្រមាណ៤០០នាក់មកពីគណៈ កម្មការ ស្ថាប័ននានានៃទីក្រុងសមាជិកសមាគមន៍អន្តរជាតិបណ្ដាអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) រួមជាមួយអ្នកជំនាញការនិងដៃគូជាច្រើន បាន ចូលរួមសិក្ខាសាលា AIMF លើកទី៤០ ដែលពិភាក្សាអំពីគោលដៅកសាងទីក្រុង ប្រកបដោយចីរភាព ហើយទប់ទល់នឹងការសាកល្បងក្នុងការស្ថាបនានគរ។ គណៈប្រតិភូនៃទីក្រុង Hue ភាគកណ្ដាលវៀតណាម បានលើកឡើងបញ្ហាដ៏ សំខាន់ចំពោះការរៀបចំដីធ្លីអភិវឌ្ឍទីក្រុង Hue ក្នុងដំណាក់កាលបច្ចុប្បន្ន ក្នុង នោះមានការបន្លាស់គ្រួសារចំនួន២៥០០គ្រួចេញពីតំបន់កេរ្តិ៍ដំណែលបរមរាជវាំង Hue ក្នុងដំណាក់កាល២០១០-២០២០ ជួយស្ដារស្ថិរភាពជីវភាពរស់នៅរបស់ ប្រជាជន កែលម្អបរិស្ថានរស់នៅនិងលើកកំពស់រូបភាពទេសចរណ៍ Hue ផង ដែរ។
AIMF ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ខែធ្នូ ដោយមានសិក្ខាសាលាទ្វេ ភាគី សិក្ខាសាលាតំបន់ជាច្រើន ហើយសំខាន់បំផុតគឺមហាសន្និបាត AIMF លើក ទី៣៩ នាថ្ងៃទី៤ ធ្នូ ដោយមានការអញ្ជើញចូលរួមរបស់អគ្គលេខាធិការប្លុកប្រើ ប្រាស់ភាសាបារាំងលោក Louise Mushikiwabo និងឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក ហោ ណាំហុង៕