|
សិក្ខាសាលា “កំណែទម្រង់សេដ្ឋកិច្ចវៀតណាម៖ តួនាទីរបស់បណ្ដាដៃគូ យុទ្ធសាស្ត្រថ្មី” នៅបារាំង (Image: VOV) |
(VOVworld) – សិក្ខាសាលា “កំណែទម្រង់សេដ្ឋកិច្ចវៀតណាម៖ តួនាទីរបស់បណ្ដា
ដៃគូយុទ្ធសាស្ត្រថ្មី”ត្រូវបានរៀបចំឡើងនាថ្ងៃទី ១០ កុម្ភៈ នៅបារាំង។ សុក្ខាសាលា
លើកនេះគឺសំដៅលើកកំពស់រាល់សមិទ្ធិផលលើគ្រប់វិស័យក្នុងដំណើការសមាហរ
ណកម្មអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ។ ក្រៅពីនោះ សិក្ខាសាលា
លើកនេះបានផ្តល់ព័តមានស្តីអំពីកំណែទម្រង់នាពេលថ្មីនេះរបស់វៀតណាមសំរាប់
មជ្ឈដ្ឋានអ្នកប្រាជ្ញមន្ត្រីនិងអាជីវករបារាំង។ បណ្ដាតំណាងបានចាត់ទុកថា៖
វៀតណាមបាននិងកំពុងអនុវត្តកំណែទម្រង់លើគ្រប់វិស័យដូចជាច្បាប់បរិយាកាស
ធ្វើអាជីវកម្មប្រព័ន្ធអប់រំរបងពន្ធរដ្ឋាការជាដើមដើម្បីធ្វើសមាហរណកម្មល្អថែមទៀត
និងចាប់យកឱកាសអំណោយផលពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ប៉ុន្តែ វៀតណាមត្រូវស្វែងរកវិធានការដើម្បីពង្រីកកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រដែល
បានចុះហត្ថលេខាជាមួយប្រទេសចំនួន ១៣ ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ៕