វិស័យសេដ្ឋកិច្ចវៀតណាមមានការទាក់ទាញចំពោះអង្គភាពអាជីវកម្មបារាំង

Chia sẻ

(VOVworld)-ដោយ សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺកំណើនសេដ្ឋកិច្ចទទួលបាន៦,៦៨%ក្នុងឆ្នាំ២០១៥

វិស័យសេដ្ឋកិច្ចវៀតណាមមានការទាក់ទាញចំពោះអង្គភាពអាជីវកម្មបារាំង - ảnh 1
ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅបារាំង លោកស្រី Nguyen Quynh Anh(រូបថតៈBích Hà/Vietnam+ )


(VOVworld)-ដោយ សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺកំណើនសេដ្ឋកិច្ចទទួលបាន៦,៦៨%ក្នុងឆ្នាំ២០១៥ អតិផរណា មាន
ស្ថិរភាពក្នុងកម្រិត ០,៦% តម្លៃប្រាក់នាំចេញកើន ៨,១% ដូច្នេះ វិស័យសេដ្ឋកិច្ចវៀត ណាមកំពុងមានការទាក់ទាញចំពោះក្រុមហ៊ុននានារបស់បារាំង។ នេះ ជាការពិនិត្យ
របស់លោកស្រី Nguyen Quynh Anh ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថាន​ទូតវៀតណាមប្រ
ចាំនៅបារាំង មុននឹងរៀបចំសិក្ខាសាលាស្តីពី “វៀតណាម នាគថ្មី នៅអាស៊ី” ដែល
ប្រព្រឹត្តទៅនាថ្ងៃទី២៥មិនានៅប្រទេសបារាំង។​តាមលោកស្រី Nguyen Quynh Anh
ថា បារាំងជាដៃគូសំខាន់របស់វៀតណាមលើគ្រប់វិស័យ។​ហើយក្នុងឆ្នាំ២០១៥ ការ
នាំចេញរបស់បារាំងទៅកាន់វៀតណាមកើន៧២,៥% បើ ប្រៀបនឹងឆ្នាំ២០១៤។​ ជា
ពិសេស សម្ព័ន្ធក្រុមហ៊ុនធំៗរបស់បារាំងមានការយក​ចិត្តទុកដាក់ខ្លាំងលើវិស័យ
ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។​រីឯភាគី​វៀតណាមវិញ អង្គភាពអាជីវ
កម្មវៀតណាមនៅមានឱកាសជាច្រើនសម្រាប់ នាំចេញមុខទំនិញកសិផលទៅកាន់
បារាំងផងដែរ។

        ស្តីពីសិក្ខាសាលា “វៀតណាម នាគថ្មីនៅអាស៊ី” លោកស្រី Nguyen Quynh Anh
បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍លើកនេះគឺផ្តើមចេញពីតម្រូវការរបស់ ក្រុមហ៊ុន
នានានៃភាគីទាំងពីរវៀតណាមនិងបារាំង សំដៅជូនដំណឹងអំពីសក្តានុ ភាពទីផ្សារ របៀបធ្វើអាជីវកម្ម និងបែបផែនបើកទូលាយបណ្តាញផ្សាភ្ជាប់អង្គ ភាពអាជីវកម្មជា
ដើម៕

ប្រតិកម្មទៅវិញ