វ៉ាស៊ីនតោនមានផែនការបញ្ចូនអាវុធធនធ្ងន់នៅកាន់អឺរ៉ុបខាងកើតនិងបាល់ទិក

Chia sẻ
(VOVworld)-កាសែត “New York Times” របស់អាមេរិក
 ក្នុងច្បាប់ចេញ ផ្សាយថ្ងៃទី១៣មិថុនា បានដកស្រង់
ពាក្យសម្តីរបស់មន្ត្រីជាន់ខ្ពស់

វ៉ាស៊ីនតោនមានផែនការបញ្ចូនអាវុធធនធ្ងន់នៅកាន់អឺរ៉ុបខាងកើតនិងបាល់ទិក - ảnh 1
រូបថតៈ​TTXVN


(VOVworld)-កាសែត “New York Times” របស់អាមេរិក ក្នុងច្បាប់ចេញ ផ្សាយថ្ងៃ
ទី១៣មិថុនា បានដកស្រង់ពាក្យសម្តីរបស់មន្ត្រីជាន់ខ្ពស់អាមេរិក១រូប ដែលបាន
ឲ្យដឹងថា វិមានបញ្ចកោណបានត្រៀមខ្លួនជាស្រេច បញ្ចូនចំនួនអាវុធ ធនធ្ងន់ ទៅកាន់ប្រទេសអឺរ៉ុបខាងកើតនិងតំបន់បាល់ទិក ក្នុងកាលៈទេសៈដែល ទំនាក់
ទំនងរវាងរុស្ស៊ីជាមួយលោកខាងលិច នៅបន្តភាពតានតឹងដោយជំលោះ នៅ
អ៊ុយក្រែន។ ការសែតពោលខាងលើបានបញ្ជាក់ច្បាស់ថា វិមានបញ្ចកោណ មានផែនការដាក់ពង្រាយរថគ្រោះ និងផ្លាស់ប្តូរចំនួនអាវុធធនធ្ងន់ទៅកាន់មូល ដ្ឋានទ័ពរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត។ ប៉ុន្តែនាបច្ចុប្បន្ន ក្រសួងការពារជាតិ
អាមេរិក មិនទាន់មានសេចក្តីសម្រេចទាក់ទិនដល់សំណើរពោលខាងលើឡើយ។
តាម“New York Times” សំណើរនេះ ត្រូវទទួលបានការអនុម័តរបស់រដ្ឋមន្ត្រីការ
ពារជាតិអាមេរិកលោក Ashton Carter និងសេតវិមាន មុននឹងប្រព្រឹត្តទៅសន្និ សីទថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញា
អត្លងទិកខាងជើង (NATO) ក្នុងខែមិថុនានេះនៅប៊្រុសសែលរបស់ប៊ែលហ្សីក៕

 

ប្រតិកម្មទៅវិញ