វីរុសបំប្លែងថ្មី Omicron (B.1.1.529) មកពីអាហ្វ្រិកខាងត្បូងកំពុងបង្កឱ្យមានការព្រួយបារម្ភលើទូទាំងពិភពលោក

Chia sẻ

(VOVWORLD) - សហរដ្ឋអាមេរិកបន្តរកឃើញចំនួនករណីឆ្លងជំងឺ និងស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ដោយមានអ្នកស្លាប់ចំនួន ៧៩៩.៣១២នាក់ ក្នុងចំណោមករណីឆ្លងជំងឺសរុបចំនួន ៤៩.០៧៧.៦៩៥ នាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ២៦១,៣ លាននាក់ ក្នុងនោះមានអ្នកជំងឺចំនួនជាំង ៥,២លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកបន្តរកឃើញចំនួនករណីឆ្លងជំងឺ និងស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ដោយមានអ្នកស្លាប់ចំនួន ៧៩៩.៣១២នាក់ ក្នុងចំណោមករណីឆ្លងជំងឺសរុបចំនួន ៤៩.០៧៧.៦៩៥នាក់ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

ការលេចមុខរបស់វីរុសបំប្លែងថ្មី Omicron (B.1.1.529) មកពីអាហ្វ្រិកខាងត្បូង កំពុងបង្កឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក។ មានតំបន់ជាច្រើនកំពុងរត់ប្រណាំងនឹងពេលវេលា ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មី Omicron ដោយការរឹតត្បិតការធ្វើដំណើរឆ្លងកាត់ព្រំដែន និងធ្វើចត្តាឡីស័ក ធ្វើតេស្តមនុស្សដែលត្រឡប់មកពីអាហ្វ្រិក។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា វិទ្យាស្ថានសុខាភិបាលជាតិអ៊ីតាលី បានប្រកាសថា ខ្លួនបានរកឃើញករណីដំបូងនៃការឆ្លងវីរុស SARS-CoV-2 បំប្លែងថ្មី Omicron នៅក្នុងប្រទេសនេះ។ នាថ្ងៃដដែលនោះ មន្ត្រីសុខាភិបាលហូឡង់បានឲ្យដឹងថា បានរកឃើញករណីសង្ស័យមួយចំនួន ដែលបានឆ្លងមេរោគបំប្លែងថ្មី Omicron ក្នុងចំណោមភ្ញៀវទេសចរណ៍មកពីអាហ្វ្រិកខាងត្បូង។

ទីភ្នាក់ងារសន្តិសុខសុខាភិបាលចក្រភពអង់គ្លេស (UKHSA) ក៏បានបញ្ជាក់ពីការរកឃើញករណីដំបូងចំនួន២នៃវីរុសបំប្លែងថ្មី Omicron នៅអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថាវីរុសបំប្លែងថ្មី Omicron នៅតែអាចឆ្លងរីករាលដាលក្នុងចំណោមមនុស្សដែលបានទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់គ្រាន់។ អង់គ្លេសក៏បានហាមប្រាមការចេញចូលព្រំដែនចំពោះមនុស្សមកពីអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងចំនួន៥ផងដែរ។

ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន រួមមាន ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី បានរឹតបន្តឹងការធ្វើដំណើរជាមួយបណ្តាប្រទេសអាហ្វ្រិកខាងត្បូង ដោយតម្រូវឱ្យមនុស្សចូលមកប្រទេសថៃត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កាយវិការស្រដៀងគ្នានេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសអូស្ត្រាលី ជប៉ុន ឥណ្ឌា អ៊ីរ៉ង់ ប្រេស៊ីល និងកាណាដាផងដែរ៕

ប្រតិកម្មទៅវិញ