មហោស្រពបានអូសបន្លាយរយៈពេល ២ ថ្ងៃនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃពិព័រណ៍សណ្ឋាគារ និងអាហារអន្តរជាតិឥណ្ឌា (IHE) ២០២៤។ ព្រឹត្តិការណ៍នេះ ដោយការិយាល័យពាណិជ្ជកម្ម - ស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌា សហការជាមួយសមាគមវប្បធម៌ធ្វើម្ហូបវៀតណាម ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietravel និងក្រុមហ៊ុនភាគហ៊ុនម្ហូបអាហារ Uniben សហការរៀបចំឡើង។
នៅថ្ងៃដំបូងនៃពិធីបុណ្យ មេចុងភៅបានរៀបចំនិងបង្ហាញមុខម្ហូបពិសេសរបស់វៀតណាមដូចជា ហ្វឺនិងកួងជាដើម។ មុខម្ហូបទាំងនេះមិនត្រឹមតែល្បីល្បាញដោយសាររសជាតិប្លែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីមរតកនិងរសជាតិដ៏សម្បូរបែបនៃម្ហូបអាហារវៀតណាមផងដែរ។
នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ គណៈរៀបចំពិព័រណ៍វៀតណាមបានបន្តឧទ្ទេសនាមមុខម្ហូបរបស់ប្រទេសជាតិ ដល់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។ នេះជាឱកាសសម្រាប់ភ្ញៀវទទួលបានបទពិសោធន៍មុខម្ហូបវៀតណាមល្បីៗ៕