វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ គឺជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងចលករថ្មី និងធំធេងសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។ 
វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ គឺជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៦ កញ្ញា នៅវិមានប្រធានរដ្ឋ ប្រធាន រដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យ និងអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលចូលរួមសន្និសីទអន្តរជាតិស្តីពី “វិទ្យាសាស្ត្រ សីលធម៌ និងការអភិវឌ្ឍមនុស្ស” នៅ Binh Dinh ក្នុងក្របខ័ណ្ឌនៃកម្មវិធី “ជួបប្រាស្រ័យវៀតណាម” លើកទី ១៨។ នៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានលើកឡើងនូវខ្លឹមសារសំខាន់ៗមួយចំនួនស្តីពីមាគ៌ាអភិវឌ្ឍន៍របស់វៀតណាម សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ ដោយលើកតម្កើងសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមរឹងមាំមួយ  ហើយបានប្តេជ្ញាចិត្ត៖ លើកកម្ពស់មហាសាមគ្គីជនជាតិទាំងមូល និងតម្លៃវប្បធម៌  កម្លាំងពលំវៀតណាម។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកម្លាំងចលករថ្មី និងធំធេងសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។ ក្នុងនោះ ចាត់ទុក "វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាគោលនយោបាយជាតិចម្បង និងជាកម្លាំងជំរុញដ៏សំខាន់" សម្រាប់ការអភិវឌ្ឍឧស្សាហកម្មទំនើប; កំណើនខ្ពស់ និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ