វិទ្យុសម្លេងវៀតណាមត្រៀមរាល់លក្ខណៈសម្រាប់ការងារផ្សព្វផ្សាយពិធីបុណ្យសពលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

Chia sẻ

(VOVWORLD) - សម្រាប់ការងារត្រៀមរៀបចំ ធានាការផ្សព្វផ្សាយព័ត៌មានអំពីពិធីបុណ្យសពថ្នាក់ជាតិជូនចំពោះលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៥ និងទី ២៦ ខែកក្កដា នៅលើបណ្តាញទូរទស្សន៍ និងវេទិកាឌីជីថលនៃវិទ្យុសម្លេង វៀតណាម (VOV) នាថ្ងៃទី ២៣ ខែកក្កដានេះ  អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក ដូ ទៀន ស៊ី (Do Tien Sy) បានចុះពិនិត្យជាក់ស្តែង និងចាត់ចែងការងារសម្រាប់អង្គភាពមួយចំនួនរបស់ស្ថានីយ៍វិទ្យុ។

វិទ្យុសម្លេងវៀតណាមត្រៀមរាល់លក្ខណៈសម្រាប់ការងារផ្សព្វផ្សាយពិធីបុណ្យសពលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង - ảnh 1លោកអគ្គនាយក Do Tien Sy (ស្តាំ) ពិនិត្យផែនការសម្រាប់ផ្សាយផ្ទាល់ និងផែនការត្រៀមអ្នកយកព័ត៌មានតាមដងផ្លូវរបស់គណៈកម្មាធិការព័ត៌មាន VOV1 (រូបថត៖ VOV)

លោកអគ្គនាយក ដូ ទៀន ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា៖ វិទ្យុសម្លេង វៀតណាមដែលជាស្ថាប័នបញ្ចេញសម្លេង មានប្រព័ន្ធផ្សព្វផ្សាយពេញលេញ រួមទាំងប្រព័ន្ធកាមេរ៉ាចរាចរណ៍នៅទូទាំងផ្លូវ នឹងបំពេញយ៉ាងល្អបំផុតក្នុងការផ្សព្វផ្សាយអំពីបុណ្យសពលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។ លោកអគ្គនាយកវិទ្យុសម្លេងវៀតណាម ដូ ទៀន ស៊ី បានសង្កត់ធ្ងន់ថា៖ “ការិយាល័យនយោបាយ ដែលដឹកនាំផ្ទាល់និងប្រចាំគឺគណៈកម្មាធិការរៀបចំបុណ្យសពជាតិ   បានប្រគល់ការងារផ្ទាល់ដល់ភ្នាក់ងារសារព័ត៌មានសំខាន់ៗ ហើយវិទ្យុសម្លេងវៀតណាមមានកិត្តិយស និងមោទនៈភាពក្នុងការបំពេញភារកិច្ចនេះ។ នេះជាកិច្ចការនយោបាយដ៏សំខាន់ក្នុងខែកក្កដានេះ ហើយក៏ក្នុងឆ្នាំនេះ និងអាណត្តិនេះផងដែរ។ នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់យើងដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះបក្ស ចំពោះប្រទេសជាតិ ជាពិសេសចំពោះលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ”។

ដោយកត់សំគាល់ថា អង្គភាពបានដាក់ពង្រាយព័ត៌មាន អត្ថបទ និងរូបភាពជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អគ្គនាយក លោក ដូ ទៀន ស៊ី ក៏បានស្នើឱ្យអង្គភាពនានានៅទូទាំងស្ថានីយ៍ត្រូវប្រមូលផ្តុំធនធានមនុស្ស ជា អតិបរមា អ្នកយកព័ត៌មាន អ្នកនិពន្ធ អ្នកបច្ចេកទេស ដើម្បីអនុវត្តន៍ល្អការងារផ្សព្វផ្សាយ   ជាពិសេសកម្មវិធីវិទ្យុពិសេសរបស់ប៉ុស្តិ៍ព័ត៌មាន VOV1 ដោយប្រធានបទ៖ “លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ជាមនុស្សរបស់ប្រជាជន ជាមនុស្ស របស់ប្រវត្តិសាស្ត្រ”៕

ប្រតិកម្មទៅវិញ