វិស័យផលិតកម្មឧស្សាហកម្មរក្សាសន្ទុះកំណើនវិជ្ជមាន។ ក្នុងខែសីហា ការនាំចូលនិងនាំចេញទំនិញសរុបសម្រេចបាន ៧០, ៦៥ ពាន់លានដុល្លារអាមេរិក កើនឡើង ០,៨% បើធៀបនឹងខែមុន និងកើន ១៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងខែសីហា វៀតណាមបានបន្តមានអតិរេកពាណិជ្ជកម្មចំនួន ៤,៥៣ ពាន់លានដុល្លារអាមេរិក។
រូបភាព៖ Vietnam+ |
បូកសរុបរយៈពេលប្រាំបីខែដើមឆ្នាំនេះ សមតុល្យពាណិជ្ជកម្មទំនិញមានអតិរេកជាង ១៩ ពាន់លានដុល្លារអាមេរិក។ វិស័យទេសចរណ៍នៅតែជាចំណុចភ្លឺក្នុងផ្ទាំងរូបភាពសេដ្ឋកិច្ច ជាមួយនឹងចំនួនភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើង។ ក្នុងខែសីហា ភ្ញៀវអន្តរជាតិមកកាន់វៀតណាមបានឈានដល់ ១,៤៣ លាននាក់ កើនឡើង ១៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមសម្រេចបានជាង ១១,៤ លាននាក់ កើនឡើង ៤៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ១% បើធៀបនឹងសម័យមុនជំងឺកូវីដ-១៩។ សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Thuong Lang នៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានវាយតម្លៃថា៖ “កម្លាំងចលករចាស់នៅតែដំណើរការ។ កម្លាំងចលករថ្មីនៃសេដ្ឋកិច្ចវៀតណាមដូចជាបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពល និងសេដ្ឋកិច្ចវិលជុំ នឹងបង្កើតតម្រូវការសរុបថ្មីឲ្យកាន់តែខ្លាំងជាងមុន។ ប្រសិនបើយើងតាមទាន់និងសមស្របទៅនឹងសក្ដានុពលទាំងនេះ សេដ្ឋកិច្ចវៀតណាមនឹងមានការរីកចម្រើនកាន់តែខ្លាំង”៕