វិទ្យុសម្លេងវៀតណាម ជាទីភ្នាក់ងារសារព័ត៌មានដ៏សំខាន់មួយ

Chia sẻ
(VOVWORLD) - អញ្ជើញរាយការណ៍ជូនគណៈប្រតិភូ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានសង្កត់ធ្ងន់ថា វិទ្យុសម្លេងវៀតណាម បានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ជាពិសេសផ្សព្វផ្សាយអំពីគោលនយោបាយ  ការតស៊ូដើម្បីការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ...។
វិទ្យុសម្លេងវៀតណាម ជាទីភ្នាក់ងារសារព័ត៌មានដ៏សំខាន់មួយ - ảnh 1ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ក្នុងព្រឹត្តិការណ៍មួយ (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានដឹកនាំគណៈប្រតិភូនៃគណៈកម្មការឃោសនាអប់រំមជ្ឈិម បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំ កម្មាភិ បាល អ្នកសារព័ត៌មាន អ្នកនិពន្ធ   បុគ្គលិក និងនិយោជិតនៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៩៨ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥- ២១ មិថុនា ២០២៣)។

អញ្ជើញរាយការណ៍ជូនគណៈប្រតិភូ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានសង្កត់ធ្ងន់ថា វិទ្យុសម្លេងវៀតណាម បានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ជាពិសេសផ្សព្វផ្សាយអំពីគោលនយោបាយ ផ្តោតការតស៊ូដើម្បីការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ...។  លោក Nguyen Trong Nghia បានវាយតម្លៃខ្ពស់ចំពោះវិទ្យុសម្លេងវៀតណាម ជាភ្នាក់ងារសារព័ត៌មានសំខាន់មួយ ដែលតែងតែមានការច្នៃប្រឌិតក្នុងការងារឃោសនា។ លោក Nguyen Trong Nghia បានកត់សម្គាល់ថា៖ “អ្វីដែលវិទ្យុសម្លេងវៀតណាមបានធ្វើរួច ត្រូវតាំងចិត្តថា នឹងរក្សា និងត្រូវតែធ្វើឲ្យបានល្អជាង។ ថ្មីៗនេះ រលកវិទ្យុបានផ្សាយទៅកាន់ Truong Sa និងតំបន់ Tay Nguyen យ៉ាងល្អណាស់។ ដោយសារតែនៅទីនេះមិនត្រឹមតែជាការកម្សាន្ត ឬជាការផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភារកិច្ចការពារមាតុភូមិ អះអាងអធិបតេយ្យភាព ជួយសង្គ្រោះ និងដោះស្រាយស្ថានការណ៍ជាច្រើនទៀត”៕

ប្រតិកម្មទៅវិញ