វេទិកាអាស៊ី - បូអាវឆ្នាំ ២០២៤ បាន​ពិភាក្សា អំពីបញ្ហាសកលលោកក្តៅគគុក​ជាច្រើន

Chia sẻ
(VOVWORLD) - សន្និសីទប្រចាំឆ្នាំ វេទិកា អាស៊ី-បូអាវឆ្នាំ២០២៤ (BFA) កំពុងប្រព្រឹត្តទៅនៅទីក្រុង Hainan (ចិន) ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមីនា ដោយមានសម័យប្រជុំបានបើកកាលពីថ្ងៃទី ២៨ ខែមីនា។ ដោយប្រធានបទ "អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈមរួម ទំនួលខុសត្រូវរួម" សន្និសីទបានអំពាវនាវឱ្យប្រទេស នានាជុំវិញពិភពលោក រួមគ្នា ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល និងមានទំនួលខុសត្រូវ ក្នុងការជំរុញ សន្តិភាព និងវិបុលភាព។

សន្និសីទនេះ គ្រោងនឹងរៀបចំវេទិកាសាខាជាង ៤០  លើប្រធានបទក្តៅគគុកជាច្រើនដូចជា៖ យថាទស្សន៍ សេដ្ឋកិច្ច ពិភពលោក ការពង្រឹងការច្ផ្លាស់ប្តូរអាជីវកម្ម ការផ្លាស់ប្តូរថាមពល កាបូនទាប ក្រោមប្រធានបទ៖ សេដ្ឋកិច្ចពិភពលោក; នវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ការអភិវឌ្ឍសង្គម; កិច្ចសហប្រតិបត្តិការអន្តរជាតិ; ការជំនះលើបញ្ហាប្រឈមជាមួយគ្នា។ លើសពីនេះ BFA ក៏ផ្តោតទៅលើការពិភាក្សា អំពីបញ្ហាដែលកំពុងកើតមាន ដូចជា៖ ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត យានជំនិះថាមពលថ្មី ឬការកើនឡើងនៃពិភពខាងត្បូង។

វេទិកាអាស៊ី - បូអាវឆ្នាំ ២០២៤ បាន​ពិភាក្សា អំពីបញ្ហាសកលលោកក្តៅគគុក​ជាច្រើន - ảnh 1សន្និសីទប្រចាំឆ្នាំ វេទិកា អាស៊ី-បូអាវឆ្នាំ២០២៤ (BFA) កំពុងប្រព្រឹត្តទៅនៅទីក្រុង Hainan (ចិន) ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមីនា ។ រូបថត៖ Xinhua

គួរកត់សម្គាល់ថា សន្និសីទឆ្នាំនេះ បានយកចិត្តទុកដាក់ ជាពិសេស ចំពោះដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងកំណើនសេដ្ឋកិច្ចនៅអាស៊ី ដូច្នេះវេទិការងជាច្រើន ត្រូវបានរៀបចំ ឡើងស្តីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ី" "ការកសាងមជ្ឈមណ្ឌលកំណើនអាស៊ី" និង "ការវិនិយោគ លើអនាគតរបស់អាស៊ី"៕

ប្រតិកម្មទៅវិញ