ប្រធាន SOM ប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ាន និងរុស្ស៊ី ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០។ (រូបថត៖ baochinhphu.vn) |
កាលពីថ្ងៃទី ២៦ មេសា នៅទីក្រុង Saint Petersburg (រុស្ស៊ី) អនុរដ្ឋមន្ត្រីការបរ ទេសវៀតណាមលោក Do Hung Viet ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (SOM អាស៊ាន) របស់វៀតណាម រួមជាមួយប្រធាន SOM ប្រធាន គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ាន និងរុស្ស៊ី អញ្ជើញចូលរួមកិច្ចប្រជុំមន្ត្រីជាន់ ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០។
ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហគមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។ លោកអនុរដ្ឋមន្ត្រីក៏បានស្នើទិសដៅ និងដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគី ទាំងពីរ រួមទាំងការសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើម នៃការតភ្ជាប់អាស៊ាន (IAI) និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025) ការជួយឧបត្ថម្ភបណ្ដាប្រទេស និងតំបន់ដែលមានកម្រិតអភិវឌ្ឍតិចតួច ដើម្បី ដោះស្រាយបញ្ហាប្រឈមរួម។ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានស្នើឱ្យរុស្ស៊ីជួយ ឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍អនុតំបន់ក្នុងអាស៊ាន រួមទាំងអនុតំបន់មេគង្គ រួមចំណែកជាវិជ្ជមានដល់កំណើនប្រកបដោយបរិយាប័ន្ន ការអភិវឌ្ឍប្រកបដោយសមភាព និងនិរន្តរភាពក្នុងអាស៊ាន និងតំបន់ទាំងមូល៕