(VOV)_ វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាម ជាព្រឹត្តិការណ៍ដើមដំបូង របស់ឆ្នាំមិត្តភាព បារាំង-វៀតណាម ត្រូវបានបើកនាព្រឹកថ្ងៃទី ៨មេសា នៅទីក្រុងហូ
ជីមិញ (ភាគខាងត្បូងវៀតណាម)។ វេទិកាប្រព្រឹត្តទៅក្នុងរយះពេល២ថ្ងៃ ( ទី៨ និង ទី៩ មេសា) ដោយមានជំនួបចំនួន១០០០ ជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម
ចំនួន៥០០អង្គភាព ជំនួបប្រាស្រ័យនិងពិគ្រោះយោបល់ជាមួយអ្នកជំនាញការទីផ្សារ វៀតណាមចំនួន២០រូប…ជាដើម។ ថ្លែងមតិនៅពិធីបើក លោក Le Hoang Quan ប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានលើកច្បាស់ថា÷
“ វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាមមានអត្ថន័យដ៏សែនសំខាន់ គូស សញ្ញាចាប់ផ្ដើមអោយសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បះនានា ដ៏សម្បូរបែប
ដែលនឹងបានរៀបចំឡើងនៅវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ ក្នុងឱកាស
រំលឹក ខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង។ ខ្ញុំជឿជាក់ថា÷ វេទិកានេះនឹងជាឱកាស ដើម្បីអង្គភាពអាជីវកម្មនៃភាគីទាំងពីផ្លាស់
ប្តូរព័ត៍មាន និងស្វែងរកឱកាសសហប្រតិបត្តិការក្នុងរយះពេលខាងមុខនេះ។ ខ្ញុំជឿ ជាក់ថា÷ ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងបារាំងជាមួយវៀតណាមនិយាយ
រួម និងជាមួយទីក្រុងហូជីមិញនិយាយដោយឡែកនឹងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕”
|
វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាម(http://www.daibieunhandan.vn/) |